ក្រុម​បាល់ទាត់​ជម្រើស​ជាតិឥណ្ឌា ​បាន​​ប្រកួត​មិត្តភាព​អន្តរជាតិ​កម្តៅសាច់ដុំ​ ចាញ់ក្រុមជម្រើសជាតិហ៊្សកដានី ក្នុងលទ្ធផល ២-០ នៅកីឡដ្ឋាន Qatar SC ក្នុងទីក្រុង Doha ប្រទេសកាតា នៅ​ថ្ងៃ​ទី២៨ ខែ​ឧសភា កន្លង​ទៅនេះ។

ឥណ្ឌា នឹងធ្វើជា​ម្ចាស់​ផ្ទះ​ក្នុង​ពូល D នៃ​វគ្គ​ជម្រុះ​ជើង​ឯក​ប្រចាំ​ទ្វីប​អាស៊ី 2023 AFC Asian Cup ជុំ​ទី៣ ទទួល​ក្រុមជម្រើសជាតិ​កម្ពុជា ហុងកុង និង​អាហ្វហ្គានីស្ថាន នៅ​ដើម​ខែ​មិថុនា។ នេះ​ជា​ការ​ត្រៀម​ខ្លួន​របស់​ឥណ្ឌា ដោយ​មាន​ការ​ប្រកួត​​ក្រៅ​ផ្លូវការ​ ជាមួយ​ក្រុម​ក្នុង​ស្រុក​ជា​ច្រើន​ផង​ដែរ មុន​ទៅ​បោះ​ជម្រុះ​ហ្វឹកហាត់​នៅ​ប្រទេស​កាតារ។

បើ​តាម​ការ​បញ្ជាក់​ថា​របស់​សហព័ន្ធ​កីឡា​បាល់ទាត់​ឥណ្ឌា ខ្លួន​នឹង​ជ្រើសរើស​​កីឡដ្ឋាន Vivekananda Yuba Bharati Krirangan ក្នុង​ទីក្រុង Kolkata ធ្វើ​ជា​ទឹកដី​ទទួល​ក្រុម​ភ្ញៀវ​សម្រាប់​ការប្រកួត​ជម្រុះ​ពូល D នេះ។

កាលបរិច្ឆេទវគ្គជម្រុះជើង​ឯក​ប្រចាំ​ទ្វីប៖
– ប្រកួត​ទី១ ថ្ងៃ​ទី០៨ មិថុនា​ ២០២២ ឥណ្ឌា ប៉ះ កម្ពុជា
– ប្រកួត​ទី២ ថ្ងៃ​ទី​១១ មិថុនា ២០២២ ឥណ្ឌា ប៉ះ អាហ្វហ្គានីស្ថាន
– ប្រកួត​ទី៣ ថ្ងៃ​ទី១៤ មិថុនា ២០២២ ឥណ្ឌា ប៉ះ​ ហុងកុង៕

Share.