នៅក្នុងបទសម្ភាស៍របស់ខ្សែប្រយុទ្ធឆ្នើម Lionel Messi ជាមួយកាសែត TYC Sport មុនជំនួបការប្រកួត Finalissima នៅកីឡដ្ឋានជាតិ Wembley របស់ប្រទេសអង់គ្លេស យប់ស្អែកនេះ។

Messi បានថ្លែងថា៖«Benzema សមនឹងឈ្នះពាន Ballon d’Or នៅឆ្នាំនេះ វាច្បាស់ណាស់គ្មាន​ការ​សង្ស័យ​ឡើយ។ សម្រាប់រដូវកាលក្រោយខ្ញុំនឹងធ្វើឲ្យល្អប្រសើរជាងនេះជាមួយក្រុមបាល់ទាត់ Paris Saint-Germain ខ្ញុំប្រាកដ»។

ការប្រកួត Finalissima រវាងម្ចាស់ជើងឯក UEFA Euro 2020 (អុីតាលី) និងជើងឯក Copa America 2020 (អាហ្សង់ទីន) នឹងធ្វើឡើងនៅថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២២ ខាងមុខនេះនៅកីឡដ្ឋានជាតិ Wembley របស់ប្រទេសអង់គ្លេស៕

Share.