ក្រុមបាល់ទាត់ជម្រើសជាតិអាហ្វហ្គានីស្ថាន បានប្រកួតមិត្តភាពអន្តរជាតិកម្តៅសាច់ដុំ ចាញ់ក្រុមបាល់ទាត់ Saigon FC សមាជិកលីគកំពូលរបស់ប្រទេសវៀតណាម V.League 1 ក្នុងលទ្ធផល ១-០ នៅទីក្រុង Ho Chi Minh ប្រទេសវៀតណាម នៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២២ ម្សិលមិញនេះ។
ក្រុមជម្រើសជាតិអាហ្វហ្គានីស្ថាន បានកោះហៅខ្សែបម្រើ Mustafa Zazai របស់បឹងកេត និងខ្សែប្រយុទ្ធ Fareed Sadat របស់ភ្នំពេញក្រោន កំពុងបោះជំរុំហ្វឹកហាត់នៅប្រទេសវៀតណាម ដើម្បីត្រៀមខ្លួនសម្រាប់ការប្រកួតមិត្តភាព និងជើងឯកប្រចាំទ្វីប AFC ASIAN CUP វគ្គជម្រុះ។
កាលបរិច្ឆេទវគ្គជម្រុះជើងឯកប្រចាំទ្វីបរបស់ក្រុមជម្រើសជាតិអាហ្វហ្គានីស្ថាន៖
– ប្រកួតទី១ ថ្ងៃទី០៨ មិថុនា ២០២២ អាហ្វហ្គានីស្ថាន ប៉ះ ហុងកុង
– ប្រកួតទី២ ថ្ងៃទី១១ មិថុនា ២០២២ អាហ្វហ្គានីស្ថាន ប៉ះ ឥណ្ឌា
– ប្រកួតទី៣ ថ្ងៃទី១៤ មិថុនា ២០២២ អាហ្វហ្គានីស្ថាន ប៉ះ កម្ពុជា៕