លោក កា បញ្ញាសិទ្ធិ គឺជាតារាសម្ដែងមួយរូបដែលបានឆ្លងជំងឺកូវីដ-១៩ នាពេលកន្លងមក បន្ទាប់ពីបានសំរាកព្យាបាលជាសះស្បើយហើយត្រលប់ទៅផ្ទះវិញនិងបានធ្វើចត្តាឡីស័កតាមដានសុខភាពតាមការណែនាំរបស់គ្រូពេទ្យរួចពេលនេះ លោកបានវិលត្រលប់ទៅថតនិងសម្ដែងវិញហើយ។
សូមចុចត្រង់នេះ៖ កញ្ញា រចនា រ៉ាវ៉ាឌី និង កញ្ញា យ៉ា សុផាន់ម៉ៃ ប្ដូរពីគូជម្លោះមកជាគូស្នេហ៍ក្នុងរឿង «គឺអ្នក Is You»!

យោងតាមការផុសមួយរបស់កញ្ញា រចនា រ៉ាវ៉ាឌី នាថ្ងៃទី ២៥ ខែ ឧសភា ឆ្នាំ២០២១ នេះ បានបង្ហោះលើទំព័រហ្វេសប៊ុករបស់ខ្លួនថា «ស្វាគមន៍បងប្រុសសម្រាប់ការវិលត្រឡប់មកធ្វើការជាមួយពួកយើងវិញ បន្ទាប់ ពីជាសះស្បើយពីជំងឺ covid-19» ព្រមទាំងមានភ្ជាប់ជាមួយនឹងរូបថតចំនួន ៣សន្លឹកថតជាមួយនឹងលោក បញ្ញាសិទ្ធិ អមជាមួយផងដែរ។
ក្រោយពីទំព័រផ្លូវការដែលមានឈ្មោះថា Rachana Ravady-រចនា រ៉ាវ៉ាឌី បានបង្ហោះស្វាគមន៍មិត្តរួមអាជីពក៏មានអ្នកគាំទ្រជាច្រើនបានចូលរួមអបអរសាទរការវិលត្រលប់មកសម្ដែងឡើងវិញបន្ទាប់ពីលោកបានសំរាកផ្អាកការសម្ដែងក្រោយពីឆ្លងជំងឺកូវីដ-១៩ និង បានព្យាបាលជាសះស្បើយ នាពេលកន្លងមក។
សូមរំលឹកឡើងវិញថា លោក បញ្ញា សិទ្ធិគឺជាតារាសម្ដែង តារាចម្រៀងនិងជាពិធីករដែលមានសមត្ថភាពមួយរូបក្នុងវិស័យសិល្បៈលោកត្រូវបានតេស្តរកឃើញថាមានវិជ្ជមានជំងឺកូវីដ-១៩ នៅថ្ងៃទី១៦ ខែមីនា ហើយក៏ត្រូវបានរថយន្តសង្គ្រោះដឹកយកទៅសំរាកព្យាបាលនៅសណ្ឋាគារ The Great Duke នៅថ្ងៃដដែលវេលាម៉ោង១១ អធ្រាត្រ៕
