
នៅថ្ងៃអង្គារ ទី២៥ ខែឧសភា ឆ្នាំ២០២១ នេះសហព័ន្ធកីឡាបាល់ទាត់អាល្លឺម៉ង់ បានប្រកាសតែងតាំងលោក Hans-Dieter Flick អតីតអ្នកចាត់ការទូទៅក្រុមយក្ស FC Bayern Munich ដើម្បីត្រៀមចូលរួមប្រកួតក្នុងពានរង្វាន់ធំប្រចាំទ្វីបអឺរ៉ុប UEFA EURO 2020។
នៅលើ Twitter របស់សហព័ន្ធកីឡាបាល់ទាត់អាល្លឺម៉ង់ បញ្ជាក់ថាបុរសវ័យ៥៦ឆ្នាំរូបនេះនឹងដឹកនាំក្រុមជម្រើសជាតិខ្លួនរហូតដល់ដំណាច់ឆ្នាំ២០២៤ ខាងមុខ ខណៈនេះជាលើកទី២ដែលលោក Hans-Dieter Flick កាន់ការងារក្នុងក្រុមជម្រើសជាតិអាល្លឺម៉ង់ ស្របពេលលើកដំបូងលោកធ្លាប់ធ្វើជាគ្រូជំនួយចន្លោះឆ្នាំ២០១៦ ដល់២០១៤ និងធ្លាប់ឈ្នះពានរង្វាន់ជើងឯកពិភពលោក 2014 FIFA World Cup ទៀតផង។

ពានរង្វាន់ UEFA EURO 2020 ក្រុមស្ទាំងដែក អាល្លឺម៉ង់ ស្ថិតក្នុងពូល F ជាមួយក្រុមហុងគ្រី ព័រទុយហ្គាល់ និងបារាំង ខណៈការប្រកួតនៃពានរង្វាន់នេះចាប់ផ្ដើមពីថ្ងៃ១១ ខែមិថុនា ដល់១១ ខែកក្កដា ឆ្នាំ២០២១៕

