តាមរយៈទំព័រហ្វេសប៊ុកនៅល្ងាចថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២២នេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានបង្ហាះរូបថយមួយសន្លឹកដែលបើតាមសម្ដេចរូពនេះថតចន្លោះឆ្នាំ១៩៩៤ដល់ឆ្នាំ១៩៩៩។ ភ្ជាប់ជាមួយរូបថតដ៏កម្រនេះ សម្ដេចតេជោ បានបង្ហាញសំណេរនឹកឃើញដល់គ្រាស្វែងរកសន្តិភាពសម្រាប់ជាតិ និងប្រជាជន តាមរយៈការដាក់ចេញនយោបាយឈ្នះៗ។

«រូបថតមួយសន្លឹកនេះខ្លួនខ្ញុំក៏មិនដែលបានឃើញដែរទើបតែថ្ងៃនេះប្រទះឃើញតាមបណ្តាញទំនាក់ទំនងសង្គម។ តាមពិនិត្យវ៉ែនតានេះពាក់ក្នុងចន្លោះឆ្នាំ១៩៩៤ដល់ដើមឆ្នាំ១៩៩៩ដែលជាដំណាក់កាលអនុវត្តន៍នយោបាយឈ្នះ
ឈ្នះ។ ពេលនោះដេក ដើរ ឈរ អង្គុយនឹកគិតចង់បានសន្តិភាពដើម្បីមានឱកាសកសាងប្រទេស»។ នេះជាសំណេររបស់សម្ដេចតេជោនាយករដ្ឋមន្រ្តីនៃកម្ពុជា។

តាមរយៈសំណេរបង្ហោះទាំងលើទំព័រហ្វេសប៊ុក និងបណ្ដាញតេឡេក្រាមផងនោះ សម្ដេចតេជោ បានពន្យល់អំពីរូបថតមួយសន្លឹកនេះថា«ទឹកមុខខ្ញុំនោះកំពុងគិតទៅឆ្ងាយដែលមិនមានអ្នកណាអាចស្មានត្រូវនោះឡើយ។ ពេលនេះសន្តិភាពមានហើយត្រូវរួមគ្នាការពារកុំឱយបាត់បង់ទៅវិញ។ សូមកុំឱយក្មេងជំនាន់ក្រោយមានរឿងអកុសលដូចខ្លួនខ្ញុំនិងអ្នកជំនាន់មុនដែលប្រទេសមានសង្គ្រាមទើបខិតខំរកសន្តិភាព។កុំចាំមានសង្គ្រាមទើបស្រែកថាស្រឡាញ់សន្តិភាពគឺវាហួសពេលស្រោចស្រង់ដូចនៅអ៊ុយក្រែនអីចឹង»៕

Share.