ក្រុម​ចម្រៀង​ K-pop BLACKSWAN បាន​បន្ថែម​សមាជិក​ចំនួន​២​រូប​ទៀត​ចូល​​​ ដោយ​ក្នុង​នោះ​មាន​ម្នាក់​គឺ​ជា​យុវតី​ពេញ​វ័យ​ក្រពុំ​មក​ពី​ប្រទេស​ឥណ្ឌា។

យុវតី​វ័យ​ ១៨​ឆ្នាំ​ Sriya Lenka ត្រូវ​បាន​ជ្រើសរើស​ឱ្យ​ចូល​ជា​សមាជិក​ម្នាក់​ក្នុង​ក្រុម​ចម្រៀង​នារី​ K-pop ថ្មី​ Blackswan ជាមួយ​នឹង​ Gabriela Dalcin ដែល​ជា​យុវតី​មក​ពី​ប្រទេស​ប្រេស៊ីល​។

ត្រលប់​ទៅ​កាន់​ពី​ឆ្នាំ​២០២១ ផលិតកម្ម​ DR Music ធ្លាប់​បាន​ប្រកាស​ថា​ពួក​គេ​នឹង​បើ​ការ​ប្រកួត​លក្ខណៈ​សកល​ដើម្បី​បន្ថែម​សមាជិក​ថ្មី​ចូល​ទៅ​ក្នុង​ក្រុម​ចម្រៀង​ក្រោម​ការ​គ្រប់​គ្រង​។ ពីរ​នាក់​ដែល​បាន​ជាប់​ដល់​វគ្គ​​ផ្ដាច់​ព្រាត់​នោះ​គឺ​ Sriya មក​ពី​ឥណ្ឌា និង​ Gabi មក​ពី​ប្រេស៊ីល​។

ថ្មី​ៗ​នេះ​ DR Music បាន​ប្រកាស​សមាជិក​ថ្មី​ចំនួន​២​រូប​ទៀតដែល​នឹង​ចូល​​ខ្លួន​ជា​សមាជិក​ផ្លូវ​ការ​នៃ​ក្រុម​ចម្រៀង BLACKSWAN រួមជាមួយ​នឹង​សមាជិក​ចាស់​ទាំង​ ៤​រូប មាន​ Youngheun, Fatou, Judy, និង​ Leia ។​

សម្រាប់​វត្តមាន​របស់​ Sriya ធ្វើ​ឱ្យ​កញ្ញា​ដ៏​ក្មេង​ខ្ចី​រូប​នេះ​ក្លាយ​ជា​តារា​ចម្រៀង​ឥណ្ឌា​ទីមួយ​បាន​​ប្រឡូក​ចូល​​ជា​តារា​ចម្រៀង​ K-Pop របស់​កូរ៉េ​។ Sriya កើត​នៅ Odisha នាង​ចូលចិត្ត​រាំ​តាំង​ពី​កុមារ​ ប៉ុន្តែ​ចាប់​ផ្ដើម​រៀន​បែប​ជាក់​លាក់​កាល​ពី​អាយុ​១២​ឆ្នាំ​។ នាង​មាន​កម្ពស់​ខ្ពស់​រហូត​ដល់ទៅ ១,៧០ សង់ទីម៉ែត្រ និង​មាន​សម្រស់​ស្រស់​ស្អាត​ថែម​ទៀត​ផង​។

នៅ​ក្នុង​កិច្ច​សម្ភាសន៍​មួយ​ក្នុង​កម្មវិធី​ TalkTalk Korea កញ្ញា Sriya បាន​និយាយ​ថា​នាង​សុបិន​ចង់​ក្លាយ​ជា​តារា​ចម្រៀង Idol ព្រោះ​នាង​ស្រលាញ់​ K-pop ជាពិសេស​នោះ​គឺ​ EXO។​ នៅ​ពេល​ដែល​មិត្ត​​នាង​បាន​បង្ហាញ​បទ​ «Growl» របស់​ EXO នាង​បាន​ចាប់​ផ្ដើម​រៀន​រាំ​តាម​ពួក​គេ​។

ប្រភព៖ Jazminemedia

Share.