ក្រសួងសុខាភិបាលបានជូនដំណឹងថា យ៉ាងហោចណាស់មានមនុស្សចំនួន៥៦៨នាក់ ទៀតត្រូវបានរកឃើញថា បានឆ្លងជំងឺកូវីដ១៩។
ក្នុងនោះមានរាជធានី/ខេត្តចំនួន០៤ត្រូវបានគេមើលឃើញថាមានតួលេខឆ្លងខ្ពស់ជាងគេ។
រាជធានី/ខេត្តទាំងនោះរួមមាន៖
-រាជធានីភ្នំពេញ មានអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន២៦០នាក់
-ខេត្តបន្ទាយមានជ័យ រកឃើញអ្នកឆ្លងថ្មីចំនួន៨០នាក់
-ខេត្តកំពង់ចាម រកឃើញអ្នកឆ្លងថ្មី ចំនួន៧៧នាក់
-ខេត្តព្រះសីហនុ រកឃើញអ្នកកើតជំងឺកូវីដ១៩ថ្មី ចំនួន៦៥នាក់៕
