តំបន់ក្រហមចំនួន០៤ទីតាំងនៅក្រុងប៉ោយប៉ែត ត្រូវបានបើកដំណើរចេញ-ចូលជាធម្មតាឡើង វិញហើយនៅថ្ងៃទី២៥ខែឧសភាឆ្នាំ២០២១នេះ។

បើតាមរដ្ឋបាលខេត្តបន្ទាយមានជ័យ ទីតាំងទាំង៤នោះរួមមាន៖ ទីតាំងទី១. កំណាត់ផ្លូវទីតាំងខារ៉អូខេ ខេវ័ន្ត ចាប់ពីផ្លូវព្រហ្មនិមិត្ត ឆ្ពោះទៅទិសខាងលិច ដល់ផ្លូវអភិវឌ្ឍន៍ ក្នុងភូមិក្បាលស្ពាន1 សង្កាត់.ក្រុងប៉ោយប៉ែត។ ទីតាំងទី២.ផ្លូវចូលទីតាំងកាស៊ីណូ និងសណ្ឋាគារប៉ោយប៉ែតផាសេសផ្លើសចាប់ពីផ្លូវសាមគ្គីឆ្ពោះទៅទិសខាងលិចដល់ផ្លូវអភិវឌ្ឍន៍ ស្ថិតនៅក្នុងភូមិក្បាលស្ពាន១ សង្កាត់ ប៉ោយប៉ែត។ ទីតាំងទី៣. ចំណុចខារ៉ាអូខេ ឡាហ្វីរ៉ា ស្ថិតនៅក្នុងភូមិបាលិលេយ្យ១ ។ និងទីតាំងទី៤ កំណាត់ផ្លូវដើមពុទ្ទ្រា ចាប់ពី កែង និងផ្លូវចូលវត្តត្រាច ឆ្ពោះទៅទិសខាងលិច ផ្លូវប្រសព្វផ្លូវកាស៊ីណូ ស្ថិតនៅក្នុង ភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត។

សូមរំលឹកថា រដ្ឋបាលខេត្តបន្ទាយមានជ័យបានសម្រេចបិទខ្ទប់ការធ្វើដំណើរចេញ-ចូលជាបណ្តោះអាសន្ននូវទីតាំងទាំង ០៤នេះ កាលពីថ្ងៃទី24 ខែមេសាកន្លងទៅខណៈដែលមានការ ឆ្លងរីករាលដាលខ្លាំងនៃជំងឺកូវីដ១៩នៅក្នុងភូមិសាស្ត្រទាំងនេះ។

រហូតមកដល់ពេលនេះ នៅតាមសង្កាត់ខ្លះរបស់ក្រុងប៉ោយប៉ែតនៅតែជាចំណុចក្តៅនៃការឆ្លង រីករាលដាលនៃជំងឺកូវីដ១៩នៅឡើយបើទោះជាវិធានការនានាកំពុងត្រូវបានអនុវត្តក្តី៕

Share.