ចំណាប់អារម្មណ៍លោក Keisuke Honda អ្នកចាត់ការទូទៅក្រុមជម្រើសកម្ពុជាក្នុងសន្និសិទសារព័ត៌មានមុនការប្រកួតមិត្តភាពអន្តរជាតិ Smart នៅថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២២។

Keisuke Honda៖«យ៉ាងណាវិញ ការប្រកួតថ្ងៃស្អែក យើងត្រូវការឈ្នះព្រោះដូចអ្នកបានដឹងហើយ កាលពេលពានរង្វាន់ AFF U23 យើងចាញ់ទីម័រមិនអាចឡើងទៅវគ្គបន្ទាប់។ តែវាមិនមែនងាយស្រួលឡើយ ព្រោះទីម័រមានកីឡាករដែលមានសមត្ថភាពច្រើន។

រាល់ប្រកួតទាំងអស់ យើងសុទ្ធតចង់បានលទ្ធផលល្អតែយើងក៏ត្រូវថ្លឹងថ្លែងផ្តល់ឱកាសដល់កីឡាករក្មេងៗបានលេង ដើម្បីអនាគតកម្ពុជាដែរ»៕

Share.