ក្លិបបាល់ទាត់អង្គរថាយហ្គឺរ មានកិត្តិយសសូមប្រកាសដំណឹងជូនថា ​ពួកយើងបានឈានដល់កិច្ចព្រមព្រៀងចុះកិច្ចសន្យាជាមួយកីឡាករ Mouzinho Barreto de Lima ដែលជាកីឡាករពាក់ស្លាកលេខ ១០ របស់ជម្រើសជាតិទីម័រខាងកើត។

Mouzinho កើតនៅថ្ងៃទី ២៦ កុម្ភះ​ ឆ្នាំ២០០២ (អាយុ ២០ឆ្នាំ) មានកម្ពស់១ម៉ែត្រ៦៥ និងលេងក្នុងតំណែងខ្សែប្រយុទ្ធ។ រូបគេបានលេងនៅក្លិប SLB Laulara កាលពីរដូវកាលមុននិងជាអ្នកទាត់បញ្ចូលទីបានច្រើនជាងគេប្រចាំរដូវកាល ២០២១ នៃលីគកំពូលទីម័រ។

គួរបន្ថែមផងដែរថា Mouzinho ក៏ត្រូវបានគ្រូបង្វឹកក្រុមជម្រើសជាតិទីម័រខាងកើត កោះហៅសម្រាប់ការប្រកួតមិត្តភាពទល់នឹងក្រុមជម្រើសជាតិកម្ពុជា នៅថ្ងៃទី ០២ ខែមិថុនា ស្អែកនេះផងដែរ៕​

Share.