យោងតាមការចុះផ្សាយរបស់ The Bruneian បានឲ្យដឹងថាក្រុមជម្រើសជាតិប្រ៊ុយណេ បានបោះជំរុំហ្វឹកហាត់នៅប្រទេសអារ៉ាប៊ីសាអូឌីត ដើម្បីត្រៀមខ្លួនចូលរួមប្រកួត AFF Mitsubishi Electric Cup 2022។

កីឡាករជម្រើសជាតិចំនួន ២៥នាក់ នឹងចេញដំណើរទៅកាន់ទីក្រុង Jeddah ប្រទេសអារ៉ាប៊ីសាអូឌីត ដោយមានការចូលរួមពីមិត្តរួមក្រុមមកពីក្លិបផ្សេងៗដូចជា DPMM FC, MS PPDB, Kasuka FC, MS ABDB, Indera SC, Kota Ranger FC និង MS PPDB។

ការហ្វឹកហាត់នៅទឹកដីអារ៉ាប៊ីសាអូឌីត គឺមានរយៈពេលពីរសប្តាហ៍ ពោលគឺចាប់ផ្តើមពីថ្ងៃទី ២៨ ឧសភា រហូតដល់ថ្ងៃទី ១៤ ខែមិថុនា ដោយមានការចូលរួមពីកីឡាករក្រុមជាន់ខ្ពស់នៅក្នុងការប្រកួតមិត្តភាពជាច្រើនជាមួយក្រុមអភិវឌ្ឍន៍នៃអារ៉ាប៊ីសាអូឌីត និងក្លិបជាច្រើនក្នុងស្រុកនៅ Jeddah៕

Share.