ក្រុមបាល់ទាត់ជម្រើសជាតិហ្វូតសាលប្រទេសក្នុងតំបន់អាស៊ាន២ ថៃ និងវៀតណាម បានដឹកដៃគ្នាទៅលេងក្នុងពានរង្វាន់ 2021 FIFA Futsal World Cup ដែលធ្វើឡើងនៅប្រទេសលីទុយអានី ក្នុងខែកញ្ញា -តុលា ខាងមុខ ក្រោយយកឈ្នះគូប្រកួតក្នុងវគ្គជម្រុះប្រចាំទ្វីបអាស៊ី ទាំង២ប្រកួតរៀងៗខ្លួន។
ការប្រកួតវគ្គជម្រុះប្រចាំតំបន់អាស៊ាន នេះធ្វើឡើងនៅលើទីលាន Khorfakkan Futsal Club Hall ក្នុងទីក្រុង Khor Fakkan មិនបើកឱ្យទស្សនិកជនចូលទស្សនានោះទេ ខណៈនេះជាទឹកដីកណ្ដាលដែលរៀបចំឡើងដោយសហព័ន្ធកីឡាបាល់ទាត់អាស៊ី (AFC)។
លទ្ធផលប្រកួតក្នុងវគ្គជម្រុះមាន៖
*ជើងទី១ ថ្ងៃទី ២០ ឧសភា ២០២១ – អ៊ីរ៉ាក់ ២-៧ ថៃ
*ជើងទី២ ថ្ងៃទី២៥ ឧសភា ២០២១ – ថៃ ៤-០ អ៊ីរ៉ាក់
ខាងក្រោមជាវីដេអូប្រកួតជម្រុះទាំង២ជើងក្នុងគូនេះ៖
*ជើងទី១ ថ្ងៃទី២៣ ឧសភា ២០២១ -វៀតណាម 0-0 លីបង់
*ជើងទី២ ថ្ងៃទី២៥ ឧសភា ២០២១ -លីបង់ ១-១ វៀតណាម (ឈ្នះគ្រាប់បាល់ក្រៅដី)
ខាងក្រោមជាវីដេអូប្រកួតជម្រុះទាំង២ជើងក្នុងគូនេះ៖
ដូច្នេះរកឃើញហើយក្រុមតំណាងទ្វីបអាស៊ីទាំង៥ ទៅចូលរួមក្នុងពានរង្វាន់ជើងឯកពិភពលោក 2021 FIFA Futsal World Cup ឆ្នាំនេះធ្វើឡើងក្នុងទ្វីបអឺរ៉ុប នៅប្រទេសលីទុយអានី ចាប់ពីថ្ងៃទី១២ ខែកញ្ញា ដល់៣ ខែតុលា ឆ្នាំ២០២១ មានក្រុម២៤ មកពីតាមទ្វីបនីមួយៗ។ ក្រុមទាំង៥របស់ទ្វីបអាស៊ី មានជប៉ុន,អ៊ីរ៉ាក់,អ៊ូប៊ែគីស្ថាន,ថៃ និងវៀតណាម៕

