ភ្នំពេញ៖ បើតាមប្រភពព័ត៌មាន ពីកន្លែងកើតហេតុបានប្រាប់ដឹងថា ដំបូងឡើយគេឃើញបុរសជាជនជាតិបរទេសម្នាក់ បើករថយន្ត RANGROVER មួយគ្រឿងពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 2U-9356 ធ្វើដំណើរតាមបណ្ដោយផ្លូវលេខ 92 ក្នុងទិសដៅពីត្បូងទៅជើង ដោយល្បឿនលឿន លុះមកដល់ចំណុចកើតហេតុ ក៏បានបុកក្របីមួយក្បាលដើរឆ្លងផ្លូវពេញទំហឹង បណ្ដាលឲ្យរថយន្តរងការខូចខាត ផ្នែកខាងមុខយ៉ាងដំណំ ឯក្របីបានងាប់ភ្លាមៗនៅហ្នឹងកន្លែងកើតហេតុ។ ហេតុការណ៍នេះមិនបង្កឱ្យមានអ្នករងរបួសទេ។

ករណីនេះកើតឡើង កាលពីវេលាម៉ោង 2:30 នាទីយប់រំលងអាធ្រាតឈានចូលថ្ងៃទី 3 ខែឧសភា ឆ្នាំ 2022 ក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ ក្រោយពីកើតហេតុម្ចាស់រថយន្ត បានហៅរថយន្តស្ទូចមកស្ទូចរថយន្ត យកទៅជួសជុលដោយខ្លួនឯង ដោយមិនបានស្វែងរកម្ចាស់ក្របី មកសងថ្លៃការខូចខាតរថយន្តនោះទេ ៕

Share.