ក្រុមជម្រើសជាតិកូរ៉េខាងត្បូង បានប្រកួតមិត្តភាពកម្តៅសាច់ដុំ ចាញ់ម្ចាស់ជើងឯក FIFA World Cup ៥សម័យកាល សាំបាប្រេស៊ីល ក្នុងលទ្ធផល ៥-១ នៅទីក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង។

ខណ:ក្រុមជម្រើសជាតិជប៉ុន បានប្រកួតយកឈ្នះក្រុមមកពីអាមេរិកខាងត្បូង ប៉ារ៉ាហ្គាយ ក្នុងលទ្ធផល ៤-១ ជំនួបមិត្តភាពអន្តរជាតិ នៅទីក្រុង Sapporo ប្រទេសជប៉ុន កាលពីយប់ថ្ងៃទី២ ខែមិថុនា​ ឆ្នាំ២០២២។

កាលបរិច្ឆេទការប្រកួតបន្ទាប់របស់ ជប៉ុន និង កូរ៉េខាងត្បូង៖
– ថ្ងៃទី៦ មិថុនា ជប៉ុន vs ប្រេស៊ីល (ពាន Kirin Challenge Cup)
– ថ្ងៃទី៦ មិថុនា កូរ៉េខាងត្បូង vs ស៊ីលី (ការប្រកួតមិត្តភាព)៕

Share.