យោងតាមការចុះផ្សាយរបស់គេហទំព័រ Marca កាសែតប្រចាំនៅប្រទេសអេស្ប៉ាញបានឲ្យដឹងថា ស្នេហារវាងតារាចម្រៀង Shakira និងតារាបាល់ទាត់ Pique ឈានដល់ផ្លូវបំបែកហើយ ក្រោយ Pique លួចស្រីថ្មី។

អ្នកនាង Shakira គឺជាកំពូលតារាចម្រៀងដ៍ល្បីម្ចាស់បទ Waka Waka (This Time for Africa) បទផ្លូវការប្រចាំព្រឹត្តិការណ៍ FIFA World Cup 2010។ ខណ:លោក Gerard Piqué គឺជាកំពូលខ្សែការពារដ៍ឆ្នើមរបស់ក្រុមអ្នកមានបុណ្យ FC Barcelona និងក្រុមជម្រើសជាតិអេស្ប៉ាញ។

ពួកគេទាំង២ ជួបគ្នាដំបូងនៅព្រឹត្តិការណ៍ FIFA World Cup 2010 អ្វីដែលសំខាន់នោះគឺ Piqué និង Shakira មាន​ថ្ងៃខែកំណើត​ដូចគ្នា គ្រាន់​តែ​ឆ្នាំកំណើតខុស​គ្នា​១០​ឆ្នាំ (Shakira អាយុច្រើន​ជាង​ Piqué ១០ឆ្នាំគត់)។ មក​ដល់​ពេល​នេះអ្នក​ទាំងពីរ​មាន​បុត្រចំនួន២​នាក់​៕

Share.