គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានឱ្យដឹងថាគិតត្រឹមថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២២នេះ ខ្លួនបានបញ្ជូនបណ្ណព័ត៌មានទៅកាន់អ្នកបោះឆ្នោតចំនួន៩៣.៣៣ភាគរយ ស្មើនឹងជាង៨លាន ៥សែននាក់។

ចំនួនបណ្ណព័ត៌អ្នកបោះឆ្នោតមានសរុបជាង៩លាន ២សែននាក់។ បណ្ណព័ត៌មាន ជាបណ្ណផ្ដល់ព័ត៌មានអំពីអត្តសញ្ញាណអ្នកបោះឆ្នោត លេខការិយាល័យ និងទីតាំងការិយាល័យបោះឆ្នោតជាដើម។

បណ្ណព័ត៌មានមិនអាចប្រើប្រាស់សម្រាប់ការបោះឆ្នោតបានទេ។ ប្រពលរដ្ឋមានឈ្មោះក្នុងបញ្ជីបោះឆ្នោត អាចបោះឆ្នោតបានដោយប្រើអត្តសញ្ញាណបណ្ណ ឬឯកសារបញ្ជាក់អត្តសញ្ញាណបំរើឱ្យការបោះឆ្នោត ហៅកាត់ថា ឯ.អ៕

Share.