ខ្សែការពារកណ្តាល Adil Khan ពាក់អាវលេខ៦ ដែលមានមាឌធំ និងកម្លាំងដូចយក្សា របស់ក្រុមជម្រើសជាតិឥណ្ឌា ដែលក្រុមគោព្រៃកម្ពុជា នឹងត្រូវជួបក្នុងការប្រកួតបើកឆាកជើង​ឯក​ប្រចាំ​ទ្វីបអាស៊ី AFC Asian Cup ជុំទី៣ វគ្គជម្រុះប្រចាំពូល D។

រូបគេមានឈ្មោះពេញ Adil Ahmed Khan កម្ពស់ ១.៧៧ម៉ែត្រ បច្ចុប្បន្នមានវ័យ ៣៣ឆ្នាំ ជាកីឡាកររបស់ក្រុមបាល់ទាត់ East Bengal SC សមាជិកលីគកំពូលរបស់ប្រទេសឥណ្ឌា (Indian Super League)។

កាលបរិច្ឆេទការប្រកួតបើកឆាកវគ្គជម្រុះជើង​ឯក​ប្រចាំ​ទ្វីប៖
– ថ្ងៃ​ទី​០៨ មិថុនា ២០២២ ហុងកុង ប៉ះ អាហ្វហ្គានីស្ថាន វេលាម៉ោង ៥:០០ល្ងាច ​​នៅកីឡដ្ឋាន Salt Lake
– ថ្ងៃ​ទី០៨ មិថុនា​ ២០២២ ឥណ្ឌា ប៉ះ កម្ពុជា វេលាម៉ោង ៨:៣០យប់​​ នៅកីឡដ្ឋាន Salt Lake៕

Share.