នៅក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥នេះ មានអ្នកសារព័ត៌មានជាតិ និងអន្តរជាតិ ប្រមាណជាង៨០០នាក់ បានចុះឈ្មោះយកព័ត៌មាន។

គ.ជ.ប បានលម្អិតឱ្យដឹងថាអង្គភាពសារព័ត៌មានជាតិដែលបានមកចុះឈ្មោះមានចំនួន៨០អង្គភាព និងមានអ្នកសារព័ត៌មានសរុប៧៧៥នាក់ ក្នុងនោះមានស្ត្រី១០២នាក់។

ដោយឡែកអង្គភាពសារព័ត៌មានអន្តរជាតិវិញ បានមកចុះឈ្មោះចំនួន២០អង្គភាព ដោយមានអ្នកកាសែតចំនួន៣៩នាក់ ក្នុងនោះអ្នកកាសែតជាស្ត្រីចំនួន៨នាក់។

សូមបញ្ជាក់ថានៅក្នុងចំណោមអង្គភាពសារព័ត៌មានជាតិដែលបានចុះឈ្មោះនៅ គ.ជ.ប នោះ ក៏មានក្រុមអ្នកយកព័ត៌មាននៃសារព័ត៌មានត្រយងចំនួន១៨នាក់ ក្នុងនោះមានស្ត្រី៤នាក់ផងដែរ៕

Share.