គណៈកម្មការរៀបចំការបោះឆ្នោតឃុំ សង្កាត់ និងអាជ្ញាធរឃុំ សង្កាត់ បានចេញឯកសារបញ្ជាក់អត្តសញ្ញាណបំរើឱ្យការបោះឆ្នោត ហៅកាត់ថា ឯ.អ ជូនប្រជាពលរដ្ឋជាង២សែន៤ម៉ឺននាក់ ចាប់ពីថ្ងៃទី៥ខែឧសភា ដល់ថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២២។ នេះបើតាមការថ្លែងឱ្យដឹងពីឯកឧត្តម ប្រាជ្ញ ចន្ទ ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ក្នុងពេលកំពុងធ្វើសន្និសីទកាសែតនារសៀលថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២នេះ។

សូមបញ្ជាក់ជាទូទៅ គ.ជ.ប តម្រូវឱ្យប្រជាពលរដ្ឋប្រើប្រាស់អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ ដើម្បីទៅបោះឆ្នោត ប៉ុន្តែដើម្បីសម្រួលជូនពលរដ្ឋដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោតដែរ តែបានបាត់អត្តសញ្ញាណបណ្ណ ឬអត្តសញ្ញាបណ្ណគ្មានសុពលភាព ឬខូច ឬកែតម្រូវនោះ ប្រជាំពលរដ្ឋអាចស្នើសុំឯកសារបញ្ជាក់អត្តសញ្ញាណបំរើឱ្យការបោះឆ្នោតដើម្បីប្រើប្រាស់សម្រាប់ការបោះឆ្នោតបាន៕

Share.