គណបក្សប្រជាជនកម្ពុជា បានឈ្នះមេឃុំទាំង១៥ក្នុងស្រុកល្វាឯម ខេត្តកណ្ដាល។ នេះបើតាមប្រភពផ្ដល់ព័ត៌មានមកកាន់គេហទំព័រត្រយង នាព្រលប់ថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២នេះ។ ក្នុងចំណោមឃុំទាំង១៥នោះ ឃុំដែលគណបក្សប្រជាជនកម្ពុជាឈ្នះបានអាសនៈដាច់ទាំងអស់តែម្ដង រួមមានឃុំព្រែកក្មេងដែលជាឃុំឈ្នះដាច់៥អាណត្តិជាប់ៗគ្នា ឃុំកោះរះ ឃុំភូមិធំ និងឃុំល្វាស។

បើតាមប្រភពដដែល ឃុំទាំង១៥នៃស្រុកល្វសាឯម ខេត្តកណ្ដាល មានអាសនៈក្រុមប្រឹក្សាឃុំសរុបចំនួន៨៥អាសនៈ ក្នុងនោះគណបក្សប្រជាជនកម្ពុជាឈ្នះបាន៧១អាសនៈ និងគណបក្សភ្លើងទៀនឈ្នះបាន១៤អាសនៈ។ បើគិតជាសំឡេងឆ្នោតវិញ គណបក្សប្រជាជនកម្ពុជាមានសំឡេងឆ្នោតគាំទ្រជាង៣ម៉ឺន៣ពាន់៤០០សំឡេង ខណៈគណបក្សភ្លៀងទៀនមានមានជាង៩ពាន់៦០០សំឡេង៕

Share.