តៃវ៉ាន់​ – ថត​វីដេអូ​ AV (កុន​កូន​ជ្រូក​) មិន​ងាយ​នោះ​ទេ​! តារា​​សម្ដែង​ស្រី​ពីរ​រូប​បាន​ចេញ​មក​បក​អាក្រាត​ខ្ទេចពី​ទុក្ខ​លំបាក​របស់​ពួក​នាង​ជា​ពិសេស​ទៀត​នោះ​មាន​បុរស​ចំនួន​៣​ប្រភេទ​ដែល​មិន​ចង់​រួម​ការងារ​ជាមួយ​ បើ​សិន​ជា​ជួប​បែបនេះ​​ពួក​នាង​អាច​នឹង​ចង់​ក្អួត​ព្យាយាម​អត់​ដង្ហើម​ ហើយ​ប្រញាប់​ថត​ឱ្យ​ចប់​ៗ​តែ​ម្ដង​។

ផ្សារ​ភាពយន្ត​សម្រាប់​មនុស្ស​ធំ​របស់​តៃវ៉ាន់​មាន​ការ​អភិវឌ្ឍ​ជា​បន្ត​បន្ទាប់​ក្នុង​អំឡុង​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ​ ជា​ពិសេស​ថែម​ទាំង​បាន​ថត​ភាពយន្ត​កម្សាន្ត​ជា​លក្ខណៈ​អន្តរជាតិ​បាន​យ៉ាង​ច្រើន​ជា​រឿង​បែប​មនុស្ស​ធំ​ (កុន​កូន​ជ្រូក​)​ រហូត​ទទួល​បាន​ចំនួន​គាំទ្រ​យ៉ាង​ច្រើន​ នាំ​ឱ្យ​មាន​អ្នក​ចូលរួម​ក្នុង​ឧស្សាហកម្ម​ AV នេះ​កាន់​តែ​ច្រើន​។ សម្រាប់​ភាពយន្ត​បែប​មនុស្ស​ពេញ​វ័យ​នេះ​ តារា​សម្ដែង​បុរស​ភាគ​ច្រើន​រមែង​មិន​សូវ​ទទួល​បាន​ការ​ចាប់​អារម្មណ៍​នោះ​ទេ​ ប៉ុន្តែ​អ្នក​ដែល​សម្ដែង​ទាំង​អស់​នេះ​អាច​នឹង​ធ្វើ​ឱ្យ​តួស្រី​ភ័យ​ខ្លាច​។

ថ្មីៗ​នេះ​តារា​សម្ដែង​ស្រី​លំដាប់​ទីមួយ​របស់​ តៃវ៉ាន់​ នាង​ ម៉ឹង​ រៀវយូ និង​នាង​ អ៊ូ ម៉ឹងម៉ឹង​ ដែល​មាន​ស្នាដៃ​សម្ដែង​ជាង៦០​រឿង​ បាន​ចេញ​មក​បង្ហើប​បទ​ពិសោធន៍​ការងារ​កន្លង​មក​របស់​ខ្លួន​នៅ​លើ​ឆាណែល​យូធូបមួយ​ ដោយ​ពួក​នាង​បាន​លើក​យក​បុរស​៣​ប្រភេទ​ដែល​​ស្រីៗ​មិន​ចង់​ទទួល​ ដល់​ថ្នាក់​ចាំ​ឈ្មោះ​ទុក​ក្នុង​ចិត្ត​

ម៉ឹង​ រៀវយូ បាន​និយាយ​ថា​តារា​សម្ដែង​បុរស​ខ្លះ​មាន​បញ្ហា​ប្រដាប់​ភេទ​មិន​ងើប​ តែ​មិន​ព្រម​ជួយ​ខ្លួន​ឯង​បុរស​ៗ​ទាំង​នោះ​បែរ​ជា​ចង់​ឱ្យ​តារា​ស្រី​ៗ​ជួយ​ដាស់​ប្រដាប់​ភេទ​ពួក​គេ​ឱ្យ​ក្រោក​ឡើង​មុន​ចូល​ដល់​ឈុត​ត្រូវ​សម្ដែង​រួម​​ជាមួយ​គ្នា ដូច្នេះ​ដើម្បី​កុំ​ឱ្យ​ពេល​វេលា​ថត​មាន​ការ​យឺត​យ៉ាវ​ ស្រី​ៗ​ជា​តារា​សម្ដែង​ចាំ​បាច់​ត្រូវ​តែ​ព្រម​ជួយ​ដោយ​គ្មាន​ល័ក្ខខណ្ឌ​។​

ប្រការ​ទី​ពីរ​គឺ​ មិន​រក្សា​ភាព​ស្អាត​ ម៉ឹង រៀវយូ​ បាន​បង្ហាញ​ឱ្យ​ឃើញ​ថា​ មិន​ត្រឹម​តែ​តារា​សម្ដែង​ខ្លះ​មាន​ក្លិនមាត់​នោះ​ទេ​ ថែម​ទាំង​មាន​ក្លិន​ស្អុយ​ខ្លួន​ស្ទើរ​តែ​ចង់​ក្អួត​បរិវេណ​ប្រដាប់ភេទ​ថែម​ទៀត​ផង​ រហូត​ធ្វើ​ឱ្យ​នាង​ខ្ពើម​ស្ទើរតែ​ស្រែក​ចេញ​មក​ខាង​ក្រៅ​។

ទោះ​ជា​ប្រាប់​ឱ្យ​ខាង​ប្រុស​សម្អាត​ចំណុច​ពិសេស​ហើយ​ ប៉ុន្តែ​ ម៉ឹង​ រៀវយូ​នៅ​តែ​និយាយ​ថា​គ្រប់​យ៉ាង​មិន​ល្អ​ប្រសើរ​នោះ​ទេ​ ក្លិន​នៅ​តែ​មាន​ ចំណែក​ឧស្សាហកម្ម​ AV នៅ​តៃវ៉ាន់​មិន​អាច​ជ្រើសរើស​​ដៃ​គូ​សម្ដែង​កើត​នោះ​ទេ​ ដូច្នេះ​មាន​តែ​ទ្រាំ​សម្ដែង​ទាំង​បែប​នេះ​។ ខណៈ​ដែល​វិធីសាស្ត្រ​ដោះ​ស្រាយ​គឺ​ដក​ដង្ហើម​តាម​មាត់​ជំនួស​វិញ​ ព្រម​ទាំង​តាំង​ចិត្ត​សម្ដែង​ឱ្យឆាប់​ចប់​។

ចុង​ក្រោយ​អ្វី​ដែល​ធ្វើ​ឱ្យ​តារា​សម្ដែង​ស្រី​ឈឺចាប់​ជាង​គេ​នោះ​ ម៉ឹង រៀវយូ​​ បាន​បង្ហើប​ឱ្យ​ដឹង​ថា​គឺ​ការ​ដាច់​រលាត់​​អវយវៈ​ខាង​ក្រោម​របស់​ខ្លួន​ ដោយ​សារ​តែ​ប្រដាប់​ភេទ​​តួ​សម្ដែង​ប្រុស​ធំពេក​ ខណៈ​ដែល​មូលហេតុ​ចម្បង​កើត​ឡើង​ដោយ​សារ​តែ​ការ​ប្រើ​កម្លាំង​ខ្លាំង​​ដោយ​មិន​ចាប់​អារម្មណ៍​ដល់​ដៃ​គូសម្ដែង​របស់​តួ​ប្រុស​ រហូត​ធ្វើ​ឱ្យ​តារា​សម្ដែង​ស្រី​ត្រូវ​ឈឺ​ខ្លួន​បាន​យ៉ាង​ងាយ​។

ក្រៅ​ពី​នេះ​ ម៉ឹង រៀវយូ នៅ​ចែក​រំលែក​រឿង​រ៉ាវ​ឈឺចាប់​មួយ​ទៀត​របស់​ខ្លួន​ ព្រោះ​មាន​តារា​សម្ដែង​ប្រុស​ម្នាក់​បាន​ច្របាច់​ដើម​ទ្រូង​នាង​យ៉ាង​ខ្លាំង​ដោយ​មិន​ថ្នម​ដៃ​ ធ្វើ​ឱ្យ​នាង​អត់​ទ្រាំ​លែង​បាន​ក៏​ស្រែក​ថា​ «ខ្ញុំ​នឹង​ទះ​គេ​ឱ្យ​ផ្កាប់​មុខ​»​ ប៉ុន្តែក៏​​ព្យាយាមសម្ដែង​ឱ្យ​ចប់​ ហើយ​ទើប​និយាយ​រឿង​រ៉ាវ​ឈឺចាប់​នេះ​ជាមួយ​នឹង​ក្រុម​ការងារ​ក្រោយ​ថត​ចប់​។

ក្រោយ​ពី​ទម្លាយ​រឿង​រ៉ាវ​ឈឺចាប់​របស់​ខ្លួន​ហើយ​នោះ​​តារា​សម្ដែង​ស្រីទាំង​ពីរ​បាន​និយាយ​ថា​ សម្រាប់​ពួក​នាង​តារា​សម្ដែង​បុរស​ដែល​សម្បូរ​បែប​ គឺ​មាន​ភាព​ទន់​ភ្ល់ន​ ប្រុង​ប្រយ័ត្ន​ចំពោះ​ចំណុច​ពិសេស​នៅ​ក្នុង​ឆាក​សម្ដែង​ជាងមួយ​គ្នា​ ពិសេស​គួរ​តែ​មាន​ការ​និយាយ​គ្នា​ដើម្បី​យល់​ចិត្ត​គ្នា​សិន​ ព្រោះ​ធ្វើ​បែប​នេះ​នឹង​ជួយ​ឱ្យ​តារា​សម្ដែង​មាន​ក្ដី​សុខ​ហើយ​ងាយ​ស្រួល​ធ្វើ​ការងារ​ជាមួយ​គ្នា​។

ប្រភព៖ appledaily

Share.