Brad Pitt និយាយ​ថា​អតីត​ភរិយា​ Angelina Jolie មាន​បំណង​បំផ្លាញ​ក្រុម​ហ៊ុន​ស្រា​ទំពាំង​បាយ​ជូ​ដោយ​​បាន​លក់​ភាគ​ហ៊ុន​របស់​នាង​ឱ្យ​ទៅ​អ្នក​ដទៃ​ដែល​មាន​ប្រវត្តិ​មិនល្អ​​និង​ចង់​លេប​យក​ក្រុមហ៊ុន​ខ្លួន​ ខណៈ​ដែល​រឿង​បែប​នេះ​អតីត​គូ​ស្វាមី​ភរិយា​ដ៏​មាន​ឥទ្ធិ​ពល​នេះ​ធ្លាប់​បាន​យល់​ស្រប​គ្នា​ហើយ​ថា​នឹង​មិន​ធ្វើ​ឡើយ​ នេះ​បើ​តាម​សេចក្ដី​សម្រេច​ថ្មី​ពី​តុលាការ​។

Brad Pitt និង Angelina Jolie មុន​ពេល​លែងលះ​គ្នា​

យោង​តាម​ការ​ផ្សាយ​របស់​ព័ត៌មាន​ TheWrap បាន​ឱ្យ​ដឹង​ថា​ ក្រុមការងារ​ច្បាប់​របស់ Pitt បាន​អះអាង​នៅ​ក្នុង​ឯកសារ​ផ្ញើ​ឱ្យ​តុលការ​កំពូល​របស់​រដ្ឋ​កាលីហ្វ័រនីញ៉ា​ថា​ Jolie ​មាន​យុទ្ធ​សាស្ត្រ​​លក់​ភាគ​ហ៊ុន​​ចំណែក​របស់​ខ្លួន​ដើម្បី​ធ្វើ​បាប​ Brad Pitt ព្រោះ​ Jolie ដឹង​ពី​គោល​បំណង​របស់​ អ្នក​ជំនួញ​ Shefler និងសម្ព័ន្ធមិត្ត​របស់​គេ​ច្បាស់​ជា​ព្យាយាម​ត្រួត​ត្រា​លើ​មុខ​ជំនួញ​​ដែល​ Pitt ព្យាយាម​កសាងនិង​មុខ​ជំនួញ​ទាំង​អស់​ដែល​ Pitt បណ្ដាក់ទុន​នៅ​ Miraval។​

Pitt បាន​និយាយ​ថា​អ្វី​ដែល​ Shelfer បាន​ធ្វើ​ចាប់​តាំង​ពី​យក​ចំណែក​ហ៊ុន​របស់​ Jolie គឺ​ពិត​ជា​ដូច​ទៅ​នឹង​ផែន​ការ​​របស់​ Angelina Jolie។ មេធាវី​របស់​ Pitt បាន​និយាយ​ថា​ Shefler បាន​ចាប់​ផ្ដើម​ក្ដោបក្ដាប់​លើ​មុខ​ជំនួយ​ក្រុមហ៊ុន​ស្រា ហើយ​ថែម​ទាំង​ព្យាយាម​គ្រប់គ្រង​លើ​ប្រតិបត្តិការ​ក៏​ដូច​ជា​ព័ត៌មាន​សម្ងាត់​ផ្សេងៗ​របស់​សហគ្រាស​មួយ​នេះ​ផង​ដែរ​។

Wine Business

ក្រោយ​ពី​លែងលះ​គ្នា​ Brad Pitt បាន​ប្ដឹង​ភរិយា​របស់​ខ្លួន​ខណៈ​ដែល​ Jolie បាន​ព្យាយាម​លក់​ចេញ​ទ្រព្យ​សម្បត្តិ​ឬ​អចលនទ្រព្យ​ដែល​ជា​សម្បត្តិ​រួម​របស់​អ្នក​ទាំង​ពីរ​ ដើម្បី​បង្ហាញ​ពី​ឆន្ទៈ​ផ្ដាច់​ចំណង​រវាង​អ្នក​ទាំង​ពីរ​ឱ្យ​ជ្រះស្រឡះ​តែម្ដង​៕

Share.