មនុស្សរាប់ពាន់នាក់ បានតម្រង់ជួរគ្នារង់ចាំយកសំបុត្រឥតគិតថ្លៃ ដើម្បីចូលទស្សនាការប្រកួតវគ្គជម្រុះ​ជើង​ឯក​ប្រចាំ​ទ្វីប AFC Asian Cup ជុំ​ទី៣ វគ្គជម្រុះប្រចាំពូល D រវាងក្រុមជម្រើសជាតិឥណ្ឌា ទល់នឹងគោព្រៃកម្ពុជា។

កីឡដ្ឋាន Salt Lake ឈ្មោះពេញ Vivekananda Yuba Bharati Krirangan អាចផ្ទុកទស្សនិជនបានចំនួន ៨៥,០០០នាក់ បើកដំណើរកាដំបូងនៅឆ្នាំ ១៩៨៤ ហើយក៏ធ្លាប់ជួសជុលឡើងវិញចំនួន២ដង ពោលគឺនៅឆ្នាំ ២០១១-១៤ និង ២០១៦-១៧។

កាលបរិច្ឆេទការប្រកួតបើកឆាកវគ្គជម្រុះជើង​ឯក​ប្រចាំ​ទ្វីប៖
– ថ្ងៃ​ទី​០៨ មិថុនា ២០២២ ហុងកុង ប៉ះ អាហ្វហ្គានីស្ថាន វេលាម៉ោង ៤:០០ល្ងាច ​​នៅកីឡដ្ឋាន Salt Lake
– ថ្ងៃ​ទី០៨ មិថុនា​ ២០២២ ឥណ្ឌា ប៉ះ កម្ពុជា វេលាម៉ោង ៧:៣០យប់​​ នៅកីឡដ្ឋាន Salt Lake៕

bty

Share.