ក្លិបបាល់ទាត់ព្រះខ័នរាជស្វាយរៀង ក្រោមការដឹកនាំរបស់លោក Conor Nestor បានប្រកាសស្តីពីកិច្ចព្រមព្រៀងនៃការបន្តកិច្ចសន្យាថ្មីជូនកីឡាករ២រូបគឺខ្សែការពារ សារ៉េត គ្រីយ៉ា និងខ្សែបម្រើ ជា​ សំណាង។

មុនចេញដំណើរទៅកាន់ប្រទេសម៉ាឡេសុី ដើម្បីចូលរួមក្នុងការប្រកួតមិត្តភាពអន្តរជាតិ International Club Friendly Match 2022 (MALAYSIA TOUR 2022) ដែលរៀបចំឡើងដោយក្រុមការងារ Echo Sports Management។

ខណ:ក្លិបបាល់ទាត់អង្គរថាយហ្គឺរ ក៏បានប្រកាសពីកិច្ចព្រមព្រៀងផ្ទេររអ្នកចាំទី ជា វណ្ណសាក់ ទៅកាន់ក្លិបបាល់ទាត់កងយោធពលខេមរភូមិន្ទ Tiffy Army FC ក្នុងកិច្ចសន្យាខ្ចីជើងរហូតដល់ចប់រដូវកាល ២០២២ ៕

Share.