សហព័ន្ធខ្មែរកីឡាហែលទឹក បានបង្ហាញបញ្ជីឈ្មោះក្រុមអត្តពលិកជម្រើសជាតិកម្ពុជា ចំនួន២២នាក់ ដែលក្នុងនោះមានចំនួន៥នាក់កំពុងតែហ្វឹកហាត់នៅក្រៅប្រទេស។ នៅឆ្នាំ២០២១ នេះក្រុមជម្រើសជាតិកីឡាហែលទឹកកម្ពុជា មានបេសកកម្មចេញទៅប្រកួតកីឡាអូឡាំពិកឆ្នាំ 2020 Olympic Games នៅប្រទេសជប៉ុន និងត្រៀមចូលរួមប្រកួតកីឡាស៊ីហ្គេមឆ្នាំ២០២១ នៅប្រទេសវៀតណាម។

