អាមេរិក- នេះចាត់ទុកជាដំណឹងដ៏សោកសៅមួយសម្រាប់អ្នកគាំទ្រតារាចម្រៀង Justin Biebers ព្រោះតែតារារូបនេះបានសម្រេចចិត្តលុបចោលការប្រគំតន្ត្រីនៅត្រឹមតែប៉ុន្មានម៉ោងប៉ុណ្ណោះមុន Concert ចាប់ផ្ដើមប្រគំដោយសារតែមានជំងឺ។
យោងតាមការបង្ហោះលើ Story តាមរយៈ Platform Instagram តារាចម្រៀងសញ្ជាតិកាណាដារូបនេះបានសុំទោសព្រោះតែខ្លួនចាំបាច់ត្រូវលុបចោលការប្រគំតន្ត្រីដែលត្រៀមនឹងប្រគំរបស់ខ្លួន។
«ខ្ញុំស្ទើរតែមិនចង់ជឿសោះថាខ្ញុំនឹងនិយាយពាក្យនេះ។ ខ្ញុំបានព្យាយាមនិងធ្វើគ្រប់យ៉ាងដើម្បីឱ្យជំងឺរបស់ខ្ញុំបានធូរស្រាលប៉ុន្តែជំងឺខ្ញុំបែរជាកាន់តែធ្ងន់ធ្ងរឡើង។ បេះដូងរបស់ខ្ញុំឈឺចាប់ណាស់ដែលខ្ញុំចាំបាច់ត្រូវតែលុបចោលការប្រគំតន្ត្រីមួយចំនួនតាមរយៈវេជ្ជបញ្ជារបស់ពេទ្យ។ ជូនចំពោះអ្នកទាំងអស់គ្នា ខ្ញុំស្រលាញ់អ្នកទាំងអស់គ្នាណាស់ ខ្ញុំចាំបាច់ត្រូវតែសំរាក ដើម្បីឱ្យមានសុខភាពល្អ»
ក្រោយទទួលបានដំណឹងដ៏សោកសៅនេះ អ្នកគាំទ្របានបង្ហាញពីអារម្មណ៍សោកសៅដែលតារាចម្រៀងរូបនេះស្រាប់តែលុបចោលការប្រគំតន្ត្រីភ្លាមៗដូច្នេះ៕
«Justin Bieber ទើបតែប្រកាសពីជំងឺ គាត់ចាំបាច់ត្រូវតែលុបចោលការប្រគំតន្ត្រីរបស់ខ្លួន។ក្រោយខានឃើញគាត់៧ឆ្នាំ ខ្ញុំស្មានថាបានឃើញហើយ ប៉ុន្តែបែរជាលុបចោលទៀត ហើយបែរជាលុបចោលរហូតដល់ទៅ៣ដងក្នុងរយៈពេល២ឆ្នាំមកនេះ។ ខ្ញុំពិតជាចង់ទស្សនាណាស់»
ខាងលើនេះគឺជាមតិមួយក្នុងចំណោមការបញ្ចេញមតិបង្ហាញដ៏ច្រើនស្ដីពីការសោកស្ដាយរបស់អ្នកគាំទ្រដែលទន្ទឹងរង់ចាំចង់ទស្សនា Justin Bieber។