នៅរសៀលថ្ងៃពុធ ទី២៦ ខែឧសភា ឆ្នាំ២០២១ នេះជើងខ្លាំងប្រដាល់ Muay Thai ដែលជាជនជាតិបារាំង Antoine Pinto បានប្រកាសនៅលើទំព័រហ្វេសប៊ុករបស់ខ្លួនថារូបគេ មានឈាមជ័រជាជនជាតិខ្មែរ។ នេះជាការឆ្លើយតបនឹងមហាជនដែលចោទសួរថាគេជាកូនកាត់ជនជាតិអាស៊ី មែនទេ?
បុរសវ័យ៣០ឆ្នាំរូបនេះ បានសរសេរជាភាសាថៃ ថា៖«តាមពិតមានមនុស្សជាច្រើនសង្ស័យថាខ្ញុំជាកូនកាត់មែនទេ? អ្នកខ្លះថាមុខរបស់ខ្ញុំមើលទៅដូចជាជនជាតិអាស៊ី។ ខ្ញុំសូមឆ្លើយតបវិញថាការពិតទៅអ្វីដែលគ្រប់គ្នាមិនទាន់នោះ ប៉ាខ្ញុំជាជនជាតបារាំង កើតនៅបារាំងផ្ទាល់។ ចំណែកម៉ាក់ខ្ញុំជាជនជាតិបារាំង កើតនៅប្រតេសបារាំងដែរ។ តែម៉ាក់ ខ្ញុំជាកូនកាត់ខ្មែរ។ ដូច្នេះ២៥%នៅក្នុងខ្លួនខ្ញុំ មានឈាមជ័រជាជនជាតិអាស៊ី។ ខ្ញុំក៏ជាខ្មែរដែរ»។

កីឡាករខាងលើ មាន១.៨៣មែត្រ និងប្រកួតចន្លោះពី៧០គីឡូក្រាម ទៅ៧៧គីឡូក្រាម ហើយធ្លាប់ប្រកួតបាន១៧២លើក ឈ្នះបាន១៣៤លើក ចាញ់៣៧លើក និងស្មើគ្នា១លើក ព្រមទាំងធ្លាប់ផ្ដួលគូប្រកួតឱ្យសន្លប់ចំនួន៧៨ដង៕