តារាចម្រៀង Lee Jung Shin សមាជិករបស់ក្រុមចម្រៀង CNBLUE កំពុងតែជួបទុក្ខធំដោយសារតែឪពុកលោកបានទទួលមរណ.ភាពហើយនាថ្ងៃម្សិលមិញ(២៥ ឧសភា) នេះដោយសារតែជំងឺរ៉ាំរ៉ៃ។

ខណៈនេះ Lee Jung Shin កំពុងតែស្ថិតនៅជាមួយនឹងក្រុមគ្រួសារនៅក្នុងពិធីបុណ្យសពឪពុករបស់លោក ដោយពិធីបុណ្យរៀបចំឡើងយ៉ាងស្ងប់ស្ងាត់ ដោយមានតែសមាជិកគ្រួសារនិងសាច់ញាតិស្និទ្ធស្នាលតែប៉ុណ្ណោះចូលរួម។ កម្មវិធីបុណ្យនឹងរៀបចំឡើងរហូតដល់ថ្ងៃទី២៨ខែឧសភា ឆ្នាំ២០២១ខាងមុខនេះ។

អ្នកគាំទ្រក៏ដូចជាសាធារណជនបានសម្ដែងនូវក្ដីសោកស្ដាយនិងចូលរួមរំលែកទុក្ខចំពោះ Lee Jung Shin ដែលបានបាត់បង់លោកឪពុកដ៏មានគុណ៕
