ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា​ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត បានចេញព្រះរាជក្រឹត្យតែងតែងរដ្ឋលេខាធិការក្រសួងមហាផ្ទៃចំនួន៤រូប។

បើតាមព្រះរាជក្រឹត្យ ឥស្សរជនទាំង៤រូបនោះ រួមមានឯកឧត្តម អ៊ំ ម៉ារ៉ា, ឯកឧត្តម អ៊ុត សំអន, ឯកឧត្តម រស់ វរុណ និងឯកឧត្តម ផាន់ ចាន់ធុល។ បន្ថែមរដ្ឋលេខាធិការ៤រូនេះទៀត ធ្វើឱ្យក្រសួងមហាផ្ទៃមានរដ្ឋលេខាធិការ២៩នាក់។

យោងតាមរចនាសម្ព័ន្ធថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ បង្ហោះផ្សាយលើគេហទំព័រក្រសួងមហាផ្ទៃ ចូលអាននៅថ្ងៃ៨ ខែមិថុនា ឆ្នាំ២០២២នេះ ក្រសួងហាផ្ទៃ មានឥស្សរជនជាអនុរដ្ឋលេខាធិការប្រមាណ៦០រូបនាក់៕

Share.