មុននេះបន្តិច សារព័ត៌មានត្រយងបានទទួលដំណឹងមកថា បងប្រុសរបស់តារាសម្ដែង ឆៃ លីដាឡែន បានទទួលមរណភាពនៅថ្ងៃនេះ យ៉ាងណាមិញ អ្នកនាងមិនបានបញ្ជាក់ពីមូលហេតុនៃការបាត់បង់ជីវិតរបស់បងប្រុសជាទីស្រឡាញ់នៅឡើយទេ។

តាមសំណេរទាំងស្រុងដែលអ្នកនាង ឆៃ លីដាឡែន បានបង្ហោះនៅលើហ្វេសប៊ុក រៀបរាប់ថា ៖ «បងប្រុសហត់ហើយ បងសំរាកចុះ 😭😭😭 ប្អូនខំប្រឹងអស់សមត្ថភាពហើយ អោយប្អូនសុំទោស សូមវិញាណ្ណខន័្តបងទៅកាន់ទីស្ងប់ផងចុះ ជាតិក្រោយយើងជាបងប្អូននឹងទៀតហើយកុំអោយបងកំសត់ដូចជាតិនេះទៀត ស្រលាញ់បងណាស់ ❤️❤️»។

ជាមួយគ្នានោះដែរ មានមហាជនអ្នកលេងបណ្ដាញសង្គម ក៏ដូចជាអ្នកគាំទ្រ និងសិល្បករសិល្បការិនីជាច្រើនរូប បាន Comment រំលែកទុក្ខដ៏ក្រៀមក្រំនេះជូនចំពោះអ្នកនាង ឆៃ លីដាឡែន និងក្រុមគ្រួសារផងដែរ៕

Share.