កីឡាករ សឿត ណាវ៉ា ទទួលបានជោគជ័យក្នុងការ វះចោះយក ឆ្អឹងខ្ចីចេញពីសន្លាក់កជើងខាងស្តាំ (Born spur on neck of talus point) កាលពីម្សិលមិញនេះ។
តាមការបញ្ជាក់ពីក្រុមគ្រូពេទ្យប្រចាំក្លិបបឹងកេត ដែលរួមដំណើរជាមួយ ណាវ៉ា បានឱ្យដឹងថា៖«កជេីងរបស់គាត់ធ្លាប់ឈឺពីមុន ហេីយអំឡុងពេលហ្វឹកហាត់ជាមួយក្រុមជម្រើសជាតិ ក៏បានប៉ះទង្គិចចំកជេីងកន្លែងដែលធ្លាប់ឈឺនេះ»។
អ្នកគ្រូពេទ្យ លី រ៉ាក់លីន បានបន្ថែមថា ក្រោយការវះកាត់នេះ សឿត ណាវ៉ា នឹងត្រូវចំណាយពេលរហូតដល់ ០៣ខែ ទើបជាសះស្បើយ និងអាចត្រលប់ចូលហ្វឹកហាត់ឡើងវិញ៕