បទ​ចម្រៀង​មនោសញ្ចេតនា​ស្នេហា​កម្សត់​ «​លក់​គោយន្ត​» ដែល​ជា​សំនៀង​ដើម​ និង​ និពន្ធ​ដោយ​លោក​ Noly Record គឺ​ជា​បទ​មួយ​ដែល​ល្បី​និង​ពេញ​និយម​ខ្លាំង​ក្នុង​ស្រទាប់​មហាជន​រហូត​មាន​អ្នក​ចម្រៀង​យក​ទៅ​ច្រៀង​ Cover តាម​ជា​ច្រើន​នាក់​ តែ​ក្នុង​ចំណោម​នោះ​មាន​តែ​អ្នក​ចម្រៀង​៣​នាក់​គត់​ដែល​មាន​ការ​គាំទ្រ​ខ្លាំង​មាន​ចំនួន​ View ខ្ទង់​លាន​។​

ក្នុង​ចំណោម​​អ្នក​ចម្រៀង​ដែល​យក​បទ​នេះ​ទៅ​ច្រៀង​សារ​ឡើង​វិញ​ ​(Cover)​ ​ឃើញ​ថា​មាន​តារា​ចម្រៀង​ចំនួន ​៣​រូប​​ដែល​លេច​ធ្លោ​ខ្លាំង​និង​មាន​អ្នក​តាម​ដាន​ទស្សនា​ច្រើន​​រហូត​ខ្ទង់​លាន​​នៅ​លើ​ Channel YouTube តារា​ទាំង​​ ៣រូប​នោះ​គឺ​​៖​

១. វិចិត្រ (Channel Sour Vichet) ៖ បង្ហោះ​នៅ​ថ្ងៃ​ទី​១៧ ខែ​មេសា​ ឆ្នាំ​២០២១ គិត​ត្រឹម​ថ្ងៃ​ទី​២៧​ ខែ​ឧសភា​ ឆ្នាំ​២០២១​ វេលា​ម៉ោង ៩​ព្រឹក​​ មាន​ចំនួន​ទស្សនា ៩,២៣៣,១២៦​ ដង​

២. Bee Emm ( Channel PRC Rich) ៖ បង្ហោះ​នៅ​ថ្ងៃ​ទី​១៧ ខែ​មេសា​ ឆ្នាំ​២០២១ គិត​ត្រឹម​ថ្ងៃ​ទី​២៧​ ខែ​ឧសភា​ ឆ្នាំ​២០២១​ វេលា​ម៉ោង ៩ព្រឹក​ មាន​ចំនួន​ទស្សនា​ ៧,៣៥៧,៧៧៣ ដង​

៣. Nok Sainam (Channel LID Channel) ៖ បង្ហោះ​នៅ​ថ្ងៃ​ទី​១២​ ខែ​ឧសភា​ ឆ្នាំ​២០២១​ គិត​ត្រឹម​ថ្ងៃ​ទី​២៧​ ខែ​ឧសភា​ ឆ្នាំ​២០២១​ ​វេលា​ម៉ោង ៩ព្រឹក​ មាន​ចំនួន​ទស្សនា ២,២០៧,០៧៦ ដង​។

បទ​ចម្រៀង​ «លក់​គោយន្ត​» គឺ​ជា​បទ​ចម្រៀង​មួយ​ស្ថិត​ក្នុង​ចំណោម​បទ​ចម្រៀង​ល្បី​និង​មាន​ការ​គាំទ្រ​ខ្លាំង​ក្នុង​ស្រទាប់​មហាជន​ ថែម​ទាំង​មាន​ Channel YouTube ដែល​និយម​ Cover​ ​បទ​ចម្រៀង​យក​ទៅ​ច្រៀង​តាម​យ៉ាង​ច្រើន​ផង​ដែរ​ ព្រោះ​តែ​សាច់​ភ្លេង​និង​អត្ថន័យ​ដែល​ស៊ីសាច់​រឿង​និង​ចាក់ដោត​អារម្មណ៍​អ្នក​ស្ដាប់​ពិសេស​អ្នក​កំពុង​កើតទុក្ខ​រឿង​ស្នេហា​ទៀត​នោះ​ ស្ដាប់​ហើយ​អាច​នឹង​ហូរ​ទឹក​ភ្នែក​មក​ដោយ​មិន​ដឹង​ខ្លួន​ក៏​ថា​បាន​។​

បទ​ចម្រៀង​ «លក់​គោយន្ត​» ​ជា​ស្នាដៃ​និពន្ធ​និង​ច្រៀង​ផ្ទាល់​របស់​​លោក​ Noly Record​ ​បាន​បង្ហោះ​ចែក​ជូន​អ្នក​គាំទ្រ​ស្ដាប់​និង​ទស្សនា​កម្សាន្ត​កាល​ពី​ថ្ងៃ​ទី​៤ ​ខែ​មេសា​ ឆ្នាំ​២០២១​ កន្លង​ទៅ​ គិត​​ត្រឹម​ថ្ងៃ​ទី​២៧​ ខែ​ឧសភា​ មាន​ចំនួន​ទស្សនា​លើស​១០​លាន​ដង​ទៅ​ហើយលើ Channel YouTube​៕​​​

Telegram-Troryorng
Share.