នៅល្ងាចថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២២ ក្រុមបាល់ទាត់កងយោធពលខេមរភូមិន្ទ Tiffy Army FC បានប្រកាសចែកផ្លូវជាកីឡាករសញ្ជាតិអេហ្ស៊ីប Sayed Mahmoud ក្រោយចប់ជុំទី១ នៃលីគកំពូលកម្ពុជា Cambodian Premier League 2022។

យោងតាមបញ្ជាក់របស់អតីតកីឡាករ Tiffy Army FC ខ្សែបម្រើ Mohamed Hamza បុគ្គលដែលនាំ Sayed Mahmoud មកកាន់កម្ពុជា បានប្រាប់កាន់សារព័ត៌មានត្រយងដូច្នេះថា៖«ក្រោយចាកចេញពី Tiffy Army ខ្សែការពារ Sayed Mahmoud មិនបន្តនៅប្រទេសកម្ពុជានោះទេ, គេនឹងចូលរួមជាមួយក្រុមមួយនៅប្រទេសថៃ ប៉ុន្តែសុំលាក់សិនរហូតដល់ថ្ងៃចុះកិច្ចសន្យាផ្លូវការរួចរាល់»។

ខ្សែការពារសញ្ជាតិអេហ្ស៊ីប ខាងលើធ្លាប់ប្រកបអាជីពនៅក្លិបក្នុងតំបន់មជ្ឍឹមបូពា៌, ក្នុងនោះរូបគេធ្លាប់ប្រឡូកជាមួយក្លិប El Mostakbal នៃលីគទី២ ប្រទេសអេហ្ស៊ីប, មុនផ្លាស់ទៅចូលរួមជាមួយ Foakaidhoo, TC Sports Club, Green Streets នៃលីគកំពូលប្រទេសម៉ាល់ឌីវ, និងក្លិប Uttar Baridhara នៃលីគកំពូលប្រទេសបង់ក្លាដែល មុនចូលរួមជាមួយ Tiffy Army FC ដើមឆ្នាំ ២០២២៕

Mohamed Hamza ពាក់អាវលេខ៨៨
Share.