យោងតាមការបញ្ជាក់របស់ Goal Thailand បានឲ្យដឹងថាខ្សែប្រយុទ្ធ Aung Thu របស់ក្រុមជម្រើសជាតិមីយ៉ាន់ម៉ា យល់ព្រមបន្តកិច្ចសន្យាថ្មីជាមួយ Buriram United ២ឆ្នាំបន្ថែមទៀតរហូតដល់ខែមិថុនា ឆ្នាំ ២០២៤។

ខ្សែប្រយុទ្ធ Aung Thu កើតនៅថ្ងៃទី២២ ខែឧសភា ឆ្នាំ១៩៩៦ កម្ពស់១.៦៨ម៉ែត្រ បច្ចុប្បន្នមានវ័យ២៦ឆ្នាំ ចូលរួមជាមួយក្រុមបាល់ទាត់ Buriram United សមាជិកលីគកំពូលរបស់ប្រទេសថៃ តាំងពីឆ្នាំ២០២០ ដោយអាចបង្ហាញខ្លួនសរុប ៣០ប្រកួត ស៊ុតបញ្ចូលទីបាន៤គ្រាប់។

ខណ:នៅក្នុងក្រុមជម្រើសជាតិមីយ៉ាន់ម៉ា Aung Thu ធ្លាប់ជាប់តាំងពីឈុត U16, U20, U23 តាំងពីឆ្នាំ ២០១១ លុះដល់ឆ្នាំ ២០១៥ គេត្រូវបានគ្រូបង្វឹកកោះហៅចូលឈុតធំ ដោយអាចបង្ហាញខ្លួនបាន៤១លើក ស៊ុតបាន៩គ្រាប់៕

Share.