G-Devith បានធ្វើឱ្យអ្នកគាំទ្រមានការភ្ញាក់ផ្អើលនិងរំភើបខ្លាំងគ្រប់គ្នា នៅពេលលោកបង្កើត Channel YouTube ថ្មីមួយឡើងមកវិញ ដែល Channel ថ្មីនេះមានត្រឹមតែឈ្មោះ នៅមិនទាន់មានវីដេអូអ្វីទាំងអស់តែចំនួន Subscribes បានកើនឡើងជាបន្តបន្ទាប់។
សូមចុចត្រង់នេះ ៖ ខ្លាំងមែន! ស្ងាត់ៗអ្នកចម្រៀង Cover បទ«លក់គោយន្ត» ៣នាក់មានចំនួនទស្សនាសរុបជិត២០លានដង

អ្នកគាំទ្រមួយចំនួនធំមិនត្រឹមតែ Fan នៅកម្ពុជានោះទេ សូម្បីតែអ្នកគាំទ្រនៅក្រៅប្រទេសពិសេស អ្នកដែលនិយមធ្វើវីដេអូ Reaction បទចម្រៀងរបស់ Rapper វ័យក្មេងរូបនេះ មានការខកចិត្តនិងសោកស្ដាយយ៉ាងខ្លាំងព្រោះ G-Devith បានសម្រេចលុបចោល Channel YouTube របស់ខ្លួន។
យ៉ាងណាមិញកាលពីថ្ងៃម្សិលមិញ (២៦ ខែឧសភា) យោងតាមសំណេរដែលតារាចម្រៀងវ័យក្មេងរូបបានផុសលើ Facebook Page គឺលោកបានបង្កើតនូវ Channel YouTube ថ្មីមានឈ្មោះថា G-Devith។ «Official YouTube channel ( G-DEVITH )នេះគឺជា ជំហានដំបូង ជំហានថ្មី របស់ខ្ញុំដោយកិត្តិយស និង សេចក្តីរីករាយ ដោយមកព្រមគ្នាជាមួយផ្កានិងឈាម ។»
ក្រោយពីលោកបង្ហោះសំណេរខាងលើនេះរួចអ្នកគាំទ្របានចូលមកអបអរសាទរនិងសម្ដែងនូវក្ដីរំភើបយ៉ាងខ្លាំងដែលលោកត្រយងមកបញ្ចេញបទចម្រៀងពីរោះៗសម្រាប់អ្នកគាំទ្រស្ដាប់និងទស្សនាកម្សាន្តជាបន្តទៀត។ សំណេររបស់លោកមានចំនួន Like ជាង១៤K Comment ជាង១.១K និង Share ចំនួន ៩៧១ គិតត្រឹមម៉ោង១២ថ្ងៃត្រង់។
សូមបញ្ជាក់ថា Channel YouTube G-Devithគិតត្រឹមថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២១ វេលាម៉ោង១២ថ្ងៃត្រង់នេះមានចំនួន Subscribes សរុប ៥.៥៧៧K៕
