សិល្បករ គីម​ ពៅ​មិថុនា ជាអ្នកជំនាញផ្នែកគំនូរបែបឌីជីថល ដែលផ្សាភ្ជាប់រវាងសិល្បៈបុរាណ និងសម័យ។ សិល្បករវ័យក្មេងរូបនេះ ធ្លាប់បានជាប់ការប្រកួតស្នាដៃនៅប្រទេសជប៉ុន និងធ្លាប់តំណាងឱ្យប្រទេសកម្ពុជាចូលរួមប្រកួតគំនូរបែបឌីជីថលនៅឆាកអន្តរជាតិថែមទៀតផង។

ដោយថ្មីៗនេះ លោក មិថុនា បានបំផុតស្នាដៃថ្មីមួយសន្លឹកលើបណ្ដាញសង្គម ដោយលោកអោយឈ្មោះថា « Jibaro​ x​ Apsara​ »​ ដែលលោកបានគំនិតពីតួអង្គ Siren និងសិល្បៈបែបខ្មែរគឺតួអប្សរា។ ស្នាដៃមួយនេះមានការគាំទ្រយ៉ាងភ្លូកទឹកភ្លូកដី ហើយស្រពពេលដែលភាពយន្តភាគ Love, Death + Robots Jibaro កំពុងល្បីលើ Netflix ដែលវគ្គ Jibaro មានភាពស្រដៀងគ្នាទៅនឹងទេវកថារបស់កម្ពុជារឿង នាង​ទេពមច្ឆា​និង​ហនុមាន។

សូមអាន៖ Love,Death+Robots Jibaro សាច់រឿង​ស្រដៀង​​​រឿង​នាង​ទេពមច្ឆា​និង​ហនុមាន​​របស់​កម្ពុជា​

សិល្បករ គីម​ ពៅ​មិថុនា បានលើកឡើងទៀតថា លោកមិនធ្លាប់បានចូលរៀនផ្នែកគំនូរពីក្នុងសាលានោះទេ តែព្រោះការស្រឡាញ់ និងទេពកោសល្យពីកំណើត ទើបលោកសម្រេចបានជាអ្នកជំនាញផ្នែកគំនូរឌីជីថលម្នាក់។ ស្នាដៃរបស់លោកភាគច្រើន គឺលើកយកតថភាពសង្គមជាក់ស្ដែង មកគូរជារូបភាព ក្នុងគោលបំណងបំផុតគំនិតឱ្យអ្នកទស្សនាបានចងចាំពីព្រឹត្តិការណ៍ដែលបានកើតឡើង។

តទៅនេះ សូមទស្សនាបទសម្ភាសរបស់លោក គីម​ ពៅ​មិថុនា និងសារព័ត៌មានត្រយង៖

Share.