សហព័ន្ធ​កីឡា​បាល់ទាត់​សិង្ហបុរី បាន​ប្រកាស​ពី​​ការ​ធ្វើ​ម្ចាស់​ផ្ទះ​២​ប្រកួត ក្នុង​ជំនួប​មិត្តភាព​អន្តរជាតិ​ជាមួយ​ក្រុម​នារី​កោះហុងកុង ចុង​ខែ​មិថុនា នេះ​ដើម្បី​​ត្រៀម​ខ្លួន​ចូលរួម​ប្រកួត​ជើង​ឯក​​ផ្នែក​នារី​តំបន់​អាស៊ាន 2022 AFF Women’s Championshipនៅ​ប្រទេស​ហ្វីលីពីន។

គ្រូ​បង្វឹក Stephen Ng បាន​កោះហៅ​កីឡា​ការិនី​២៩​នាក់​​ដែល​បង្ហាញ​ខ្លួន​​តាម​ក្រុម​ទាំង​៧ ក្នុង​ពានរង្វាន់ Deloitte Women’s Premier League របស់​ខ្លួន​ដើម្បី​ត្រៀម​ទទួល​ហុងកុង៖
ប្រកួត​ទី១៖ សិង្ហបុរី ប៉ះ ហុងកុង ថ្ងៃ​ទី​២៣ មិថុនា ២០២២
ប្រកួត​ទី២៖ ហុងកុង ប៉ះ​សិង្ហបុរី ថ្ងៃ​ទី​២៦ មិថុនា ២០២២

ការ​ប្រកួត​ទាំង​២​ធ្វើ​ឡើង​នៅ​កីឡដ្ឋាន Jalan Besar Stadium ក្នុង​ប្រទេស​សិង្ហបុរី វេលា​ម៉ោង​៨​ដំណាល​គ្នា ខណៈ​សំបុត្រ​ដាក់​លក់​១​តម្លៃ​១០ដុល្លារ​សិង្ហបុរី សម្រាប់​ទិញ​មុន​ថ្ងៃ​ប្រកួត ហើយ​តម្លៃ​១៨​ដុល្លារ​សិង្ហបុរី លក់​នៅ​ថ្ងៃ​ប្រកួត។

S/NNamePosCapsDOBClub
1Georgia Annette KhooGK011-Dec-99Ayer Rajah Gryphons
2Hazel Lim Ya TingGK03-Mar-02Balestier Khalsa
3Noor Kusumawati RosmanGK3929-Sep-90Lion City Sailors
4Nurul Haziqah HaszmanGK029-Apr-03Tanjong Pagar United
5Tan Li Bin BeatriceGK629-Jun-92Lion City Sailors
6Ernie Sulastri SontarilDF4724-Nov-88Lion City Sailors
7Fatin Aqillah RidzwanDF711-Jun-94Lion City Sailors
8Mastura JeilaniDF1210-Jul-92Balestier Khalsa
9Nadhra Aqilah SaifulDF412-Apr-94Albirex Niigata (S)
10Nur Syafiqah PeerDF24-Oct-96Balestier Khalsa
11Nur Syazwani RuziDF1420-Dec-01Lion City Sailors
12Nur Umairah HamdanDF1311-Mar-02Lion City Sailors
13Putri Syaliza SazaliDF1117-Mar-03Eastern Florida State (USA)
14Siti Rosnani AzmanDF3122-May-97Kibi International University
15Alyssa Deanna YazrinMF06-Dec-99Tanjong Pagar United
16Dorcas ChuMF1229-Jul-02Lion City Sailors
17Dhaniyah QasimahMF127-Jul-04Hougang United
18Irsalina Binte IrwanMF01-Jan-07Albirex Niigata (S)
19Lila Tan Hui YingMF14-Jun-06Lion City Sailors
20Lim Ying Xuan VenetiaMF914-Oct-03Lion City Sailors
21Nurhidayu Binte NaszriMF616-Mar-04Bussorah Youth Sports Club
22Nur Afiqah OmarMF615-Oct-01Still Aerion Women’s
23Nur Farhanah RuhaizatMF2326-Jul-98Still Aerion Women’s
24Stephanie Gigette DominguezMF2027-Sep-98Still Aerion Women’s
25Claire Marie TayFW014-Jan-00Still Aerion Women’s
26Danelle Tan Li ErnFW1025-Oct-04Mill Hill School (ENG)
27Nicole Lim Yan XiuFW310-Apr-02University of Edinburgh (SCT)
28Nur Izzati RosniFW1724-May-99Lion City Sailors
29Summer ChongFW018-Dec-04Black Rock FC (USA)

ចំណែក​ពានរង្វាន់​ជើង​ឯក​តំបន់​អាស៊ាន​ផ្នែក​នារី 2022 AFF Women’s Championship មាន​ក្រុម​ចំនួន​១១ ចាប់​ពី​ថ្ងៃ​ទី​៤​ដល់​១៧ ខែ​កក្កដា ឆ្នាំ​២០២២ នៅ​ប្រទេស​ហ្វីលីពីន។ ហ្វីលីពីន រៀបចំ​៣​កីឡដ្ឋាន​​នៅ​៣ទីក្រុង ​ត្រៀម​ទទួល​ការ​ប្រកួត​គឺ​នៅ​ទីក្រុង Biñan / Carmona / Imus។

ពានរង្វាន់​នេះ​ពូល A មាន​ថៃ, ហ្វីលីពីន, ឥណ្ឌូណេស៊ី, សិង្ហបុរី, អូស្ត្រាលី,​ម៉ាឡេស៊ី ចំណែក​ពូល​ពូល B មាន​ វៀតណាម, មីយ៉ាន់ម៉ា, ទីម័រខាងកើត,​កម្ពុជា និង​ឡាវ៕

Share.