អាកាសធាតុប៉ុន្មានថ្ងៃរៀងក្ដៅបន្តិចហើយ សូម្បីតែតារាសម្ដែងស្រី ដួង ម៉ានិច្ច ក៏បង្ហាញរូបភាពប៉ុន្មានសន្លឹកឱ្យអ្នកគាំទ្រក្ដៅសាច់នៅលើបណ្ដាញសង្គមហ្វេសប៊ុកដូចគ្នា។ មកម្ដងនេះគឺ ម៉ាក់និច្ច រៀងកាចបន្តិចហើយណា៎ មិនមែនបង្ហាញរូបរាងសិចស៊ីតែម្នាក់ឯងដូចមុនឡើយ ពោលគឺជាមានតួប្រុសមកសម្ដែងជាមួយ ដើម្បីតំឡើងកំដៅសាច់ដុំភ្នែកបន្តិច។

លែងធ្វើឱ្យអ្នកគាំទ្រឈាមច្រមុះដូចមុនទៀតហើយ តែម្ដងនេះគេជឿថាអាចនឹងបែកញើសខ្ចាយតែម្ដង ព្រោះថា រូបភាពរបស់ម៉ាក់និច្ច​ បង្កប់អត្ថន័យបែបស៊ីជម្រៅ ដោយថតព្រលែងមួយកំណាត់លើត្រឹមបិទបាំងដោយអាវក្នុង ហើយណែបណិតជាមួយតួប្រុសសាច់ដុំតិចៗ បែបដោះអាវឱ្យមើលទៅញាក់សាច់តែម្ដង។ ម៉ាក់និច្ច បានរៀបរាប់ Caption ថា «ប្រសិន​យើង​មាន​ទំនុក​ចិត្ត​លើ​ខ្លួន​ឯង​ ​យើង​ប្រាកដ​ជា​អាច​ធ្វើ​បាន​ 💪 អ្វី​គ្រប់​យ៉ាង​ គឺ​ចាប់​ផ្ដើម​ពី​ខ្លួន​យើង​ ត្រូវ​ជឿជាក់​លើ​ខ្លួន​ឯង​»។

យ៉ាងណាមិញ តួប្រុសដែលថតបង្ហាញជាមួយ ម៉ាក់និច្ច នាពេលនេះគឺលោក អេឡិច បុន្ថា (Alex Buntha)ដែលជាអ្នកជំនាញថតរូបក្នុងស្ទូតឌីយ៉ូ។ ចង់ដឹងថា រូបភាពម៉ាក់និច្ច ក្ដៅសាច់កម្រិតណានោះ សូមទស្សនាវីដេអូខាងក្រោមនេះ៖

Share.