តារាប្រុសរាងខ្ពស់សង្ហាផ្ពល់ខួចមានមន្តស្នេហ៍ លោក នរៈ​ វិទូ​ កំពុងសម្ញែងសម្រស់ និងសមត្ថភាពសម្ដែងតាមរយៈខ្សែភាពយន្តភាគខ្មែររឿង «រសជាតិអ្នកមាន វគ្គ៣ » របស់ស្ថានីយទូរទស្សន៍ PNN។

លោក នរៈ​ វិទូ​ បានលើកឡើងថា លោកត្រូវបានលោកស្រី ពាន់ ភួងបុប្ផា ផ្ដល់ឱកាសឱ្យចូលរួមសម្ដែងភាពយន្តភាគខ្នាតធំនេះ តែចំណាយទឹកប្រាក់អស់ជិតកន្លះលានដុល្លារក្នុងការផលិត។ លោកបន្តថា លោកក៏ត្រូវបានអ្នកដឹកនាំរឿងឆ្នើមរូបនេះ ដុសខាត់ការសម្ដែងរបស់លោកឱ្យកាន់តែមានពន្លឺចែងចាំងផងដែរ។

យ៉ាងណាមិញ រឿងភាគ «រសជាតិអ្នកមាន វគ្គ ៣» នឹងមានបញ្ចាំងនៅលើកញ្ចក់ទូរទស្សន៍ PNN និង Premiere នៅ Facebook​ Page PNN Drama Live រៀងរាល់ថ្ងៃ ចន្ទ ដល់ ព្រហស្បតិ៍ វេលាម៉ោង ៨ យប់ ៕

សូមតាមដានការសម្ភាសរបស់លោក នរៈ វិទូ ជាមួយអ្នកសារព័ត៌មានខាងក្រោមនេះ ៖

Share.