នៅយប់ថ្ងៃទី ១៦ ខែមិថុនា ឆ្នាំ ២០២២នេះ មានហេតុការណ៍មនុស្សមួយក្រុមមានគ្នាចំនួន ៣ នាក់ព្រួតគ្នាវ៉ៃ កក្ដដា សុភ័ណ្ឌ នៅទីសាធារណៈម្ដុំផ្លូវ សុធារស សង្កាត់​ទន្លេ​បាសាក់​ ខណ្ឌ​ចំការមន​ រាជធានី​ភ្នំពេញ​ វេលា​ម៉ោង​១០:៣០នាទី​យប់។ កក្កដា សុភ័ណ្ឌ រងរបួសរយះមុខ ហើមមុខ របួសទ្រោមខ្លួន រយះត្រង់មុខផ្នែកសៀតផ្កាខាងឆ្វេង និងបានទៅដាក់ពាក្យប្ដឹងនៅប៉ុស្តិ៍នរគលបាល​ទន្លេ​បាសាក់​។

យ៉ាងណាមិញ អ្នកលេងបណ្ដាញសង្គមកំពុងផ្ទុះការភ្ញាក់ផ្អើលជាខ្លាំង ក្រោយឃើញវីដេអូខ្លីដែលគេនាំគ្នាបង្ហោះចែកចាយនៅលើបណ្ដាញសង្គម។ បន្ទាប់មក កក្ដដា សុភ័ណ្ឌ ក៏បានធ្វើការ Live នៅលើហ្វេសប៊ុករបស់ខ្លួន ដោយលើកឡើងថា កាលពី ២ឆ្នាំមុន ខ្លួនក៏ធ្លាប់មានរឿងជម្លោះជាមួយនារីម្នាក់ដែលនាំគ្នាមកព្រួតវ៉ៃមកលើរូបខ្លួនដែរ ក៏ប៉ុន្ដែមិនបានរករឿងក្ដីឡើយ ដោយសំអាងលើការយោគយល់ថា ជីវភាពគ្រួសាររបស់នារីនោះក្រីក្រ និងអាណិតអាសូរដល់ឪពុកម្ដាយនាង។

បន្តមកទៀត កក្ដដា សុភ័ណ្ឌ បានរៀបរាប់ថា ដំបូងឡើយគ្នារបស់នារីនោះ បានមកនាំបញ្ច្រកស្រាឱ្យខ្លួនស្រវឹង ដោយធ្វើរាក់ទាក់ដាក់គ្នាទៅវិញទៅមក ក្រោយមកទៀតក៏មានហេតុការណ៍ជ្រុះទូរស័ព្ទហើយចោទមកលើ កក្ដដា សុភ័ណ្ឌ ថាជាអ្ន​កធ្វើឱ្យទូរស័ព្ទនោះជ្រុះ និងមានការខូចខាត រហូតទារសំណង ៥០ ដុល្លារ។ ប៉ុន្ដែ កក្ដដា សុភ័ណ្ឌ អះអាងថា ខ្លួនមិនខុស និងមិនព្រងសងលុយជាដាច់ខាត។

ក្រោយពីកើតហេតុកក្កដាសោភ័ណ្ឌ បានមកដាក់ពាក្យបណ្ដឹង ស្វែងរកយុត្តិធម៌នៅប៉ុស្តិ៍រដ្ឋបាលនគរបាលសង្កាត់ទន្លេបាសាក់ ដើម្បីឱ្យសមត្ថកិច្ច ស្វែងរកក្រុមនារីដៃដល់មកផ្តន្ទាទោសតាមផ្លូវច្បាប់។ នៅពេលទៅដាក់ពាក្យបណ្ដឹង គេឃើញមានវត្តមានរបស់ចំប៉ីខ្មៅ នៅក្បែរជាមួយ កក្ដដា សុភ័ណ្ឌ ។

កក្ដដា សុភ័ណ្ឌ បានប្រកាសនៅក្នុង Live ក្ដែងៗថា ខ្លួននឹងរកភាពយុត្តិធម៌សម្រាប់ខ្លួនឯង បន្ទាប់ពីក្រុមនារី ៣នាក់នោះបានប្រើហិង្សាលើរូបខ្លួន ដោយខ្លួនមានមេធាវីជាអ្នកដោះស្រាយចំពោះរឿងនេះ។ ដើម្បីឱ្យកាន់ជាក់ច្បាស់ សូមទស្សនាវីដេអូ ៖

Share.