កញ្ញា អ៊ឹង​ និមល បានប្រឡូកសិល្បៈជាយូរឆ្នាំមកហើយ និងបានប្រឡូកការសម្ដែងជាច្រើនដែរ ក៏ប៉ុន្ដែកញ្ញា សារភាពថា សម្រាប់រឿងភាគខ្មែរ «រសជាតិ​អ្នក​មាន​ វគ្គ​៣​» គឺជារឿងដែល​ខ្លួនហ៊ាន​លះបង់​សម្ដែង​ឈុត​ឆាក​មិន​ធ្លាប់​សម្ដែង​។

នៅក្នុងរឿងភាគ «រសជាតិ​អ្នក​មាន​ វគ្គ​៣​» ត្រូវសម្ដែងជានារីម្នាក់ដែលបញ្ចប់ការសិក្សារខ្ពស់ ប៉ុន្តែជាជាផុងខ្លួនក្នុងរឿងស្នេហាជាមួយលោកឧកញ៉ា។ កញ្ញាត្រូវអ្នកដឹកនាំរឿងតម្រូវឱ្យសម្ដែងឈុតឆាក ផឹកស្រា ជក់បារីពិតៗ និងមានឈុតស្នេហារោលរាលជាមួយតួឧកញ៉ា ដែលជាការសម្ដែងដ៏លំបាកសម្រាប់កញ្ញា ព្រោះកញ្ញាមិនធ្លាប់ជួបការសម្ដែងបែបនេះពីមុនមក។

សូមជម្រាបថា  រឿងភាគ «រសជាតិអ្នកមាន វគ្គ ៣» នឹងមានបញ្ចាំងនៅលើកញ្ចក់ទូរទស្សន៍ PNN និង Premiere នៅ Facebook​ Page PNN Drama Live រៀងរាល់ថ្ងៃ ចន្ទ ដល់ ព្រហស្បតិ៍ វេលាម៉ោង ៨ យប់ ៕

សូមទស្សនាបទសម្ភាសន៍របស់កញ្ញា អ៊ឹង​ និមល រៀបរាប់ពីបទពិសោធន៍ក្នុងការសម្ដែងរឿងភាគនេះ ៖

Share.