មួយរយៈចុងក្រោយនេះ អាណា រ៉ូស ឬអ្នកលេងបណ្ដាញសង្គមស្គាល់ថា ចែសាឡដ បានប្រើប្រាស់បណ្ដាញសង្គមយកឈ្មោះជាតារាហ្វេសប៊ុក តារាTikTok មកបាំង ហើយបង្ហាញភាពសិចស៊ីបញ្ចេញដើមទ្រូងយ៉ាងចាស់ដៃ រហូតដល់មានអ្នករិះគន់ថា នាងកំពុងធ្វើសកម្មភាពអសីលធម៌ បំពុលសមង្គម ជាគំរូមិនល្អ និងធ្វើឱ្យប៉ះពាល់ដល់កិត្តិយសតារាសិល្បៈដទៃផ្សេងទៀត ។

ក្រោយការប្រតិកម្មពីអ្នកលេងបណ្ដាញសង្គមជាច្រើននាក់ គេស្រាប់តែឃើញ  អាណា រ៉ូស បង្ហោះនៅលើហ្វេសប៊ុកផេកផ្លូវការរបស់ខ្លួន ដោយផ្លោងសម្ដីដាក់អ្នករិះគន់ថា ៖ «ខ្ញុំអត់ដែលយកខួរខ្វល់មួយពួកសំរាមទេមនុស្សបើមានខួរគិតមិនមកវាយតំលៃមនុស្សត្រឹមការស្លៀកពាក់ទេ កុំវាយតំលៃមនុស្សត្រឹមសំបកខាងក្រៅ ហើយការស្លៀកពាក់សិចស៊ីវាមិនទាក់ទងដល់ការដែលនាងខ្ញុំរៀនសូត្របានខ្ពស់ទេ មនុស្សខួរក្បាលសំរាមចាំតែជាន់ពន្លិចអ្នកដទៃខ្ញុំអត់យកខួរទៅខ្វល់មួយទេ ហើយពពួកខួរក្បាលសំរាមខ្លះចូលចិត្តដៀមដាមថាអោយគេទាំងខ្លួនអែងស្រួលមិនស្រួលអស់សាច់ស៊ី ហើយក៏ខ្ញុំមិនចេះឈ្លោះដែរ ពេលគេខាំខ្ញុំ គឺខ្ញុំសុខចិត្តសំងំស្ងៀមដោយមិនតបត» ។

នៅមិនទាន់អស់ នាងបានបន្តនិយាយទៀតថា «ពេលខ្លះខ្ញុំសុខចិត្តលុបពាក្យដែលគេ coment ខ្ញុំអាក្រក់អាក្រក់រឺប្លុកចោលតែម្តងព្រោះមនុស្សខ្ញុំមិនចេះឈ្លោះ មិនចង់សន្សំរឿង ហើយមនុស្សខ្ញុំមានសីលធម៍នៅក្នុងខ្លួន ខ្ញុំតែងតែគោរពនឹងអោយតំលៃមនុស្សដែលនៅជុំវិញខ្លួនខ្ញុំទោះបីជាគេមានប្រវត្តរឺអតីតកាលបែបណាក៍ដោយ យល់នៅខ្ជិលសរសេរទៀតហត់ហើយសុំសំរាក bye» ។

ការបង្ហោះសារនេះមិនយូរប៉ុន្មាននោះទេ គេក៏ស្រាប់តែឃើញនាងលុបសាររបស់នាងចោលទៅ ហើយតាំងពីចូលប្រឡូកក្នុងសិល្បៈកន្លង អាណា រ៉ូស ធ្លាប់រងព្រនុងពាក្យសម្ដីពីអ្នកលេងបណ្ដាញសង្គមរហូត ទាំងពីរឿងសំឡេងច្រៀង រឿងកែសម្ផស្ស និងរឿងសម្ដែងកំប្លែងៗ ជាដើម។

ទស្សនាវីដេអូ Top News ៖

Share.