ខ្សែការពារកណ្តាលជម្រើស​ជាតិ​ឥណ្ឌូនេស៊ី Elkan Baggott យល់ព្រមបន្តកិច្ចសន្យាថ្មី៣ឆ្នាំបន្ថែមទៀតជាមួយក្រុម Ipswich Town សមាជិក League One លីគលំដាប់​ទី៣ របស់ប្រទេស​អង់គ្លេស។

Elkan Baggott កើតនៅទីក្រុងបាងកក ប្រទេសថៃ ប៉ុន្តែរូបគេធំធាត់ឡើងនៅប្រទេសអង់គ្លេស ហើយមូលហេតុលេងតំណាងឲ្យក្រុមជម្រើសជាតិឥណ្ឌូនេស៊ី ដោយសារតែម្តាយ Elkan ជាជនជាតិឥណ្ឌូនេស៊ី។

ក្រោមការដឹកនាំរបស់លោក Kieran McKenna ខ្សែការពារវ័យ១៩ឆ្នាំ និងកម្ពស់១.៩៤ម៉ែត្ររូបនេះ អាចបង្ហាញខ្លួនលើកដំបូងក្នុងលីគសម្រាប់ Ipswich Town នៅក្នុងការ​ប្រកួត​ក្រៅ​ដីជាមួយ Rotherham ក្នុងខែមេសាឆ្នាំ២០២២ ហើយបានក្លាយជាជនជាតិឥណ្ឌូនេស៊ីដំបូងគេដែលបានលេងនៅក្នុងលីគបាល់ទាត់អង់គ្លេស៕

Share.