ក្មេងស្រីជិះម៉ូតូជ្រែពេញផ្លូវបង្កការភ្ញាក់ផ្អើលពីអ្នកប្រើប្រាស់បណ្តាញសង្គម ត្រូវបានសមត្ថកិច្ចហៅមកសាក​សួរ និងធ្វើការអប់រំណែនាំ នៅស្រុកមោងឫស្សី ខេត្តបាត់ដំបង។

ក្រុមការងារព័ត៌មាន​និងប្រតិកម្មរហ័ស នៃស្នង​ការដ្ឋាននគរបាលខេត្តបាត់ដំបង​ បានឲ្យដឹងថា ថ្មីៗនេះ អ្នកប្រើប្រាស់បណ្តាញសង្គមបានចែករំ​លែក​នូវរូបភាពឃ្លីបវីដេអូ​មុស្សស្រីម្នាក់ជិះម៉ូតូមិនពាក់មួកសុវត្ថិភាពបើកជ្រេពេញផ្លូវ​ បង្កឱ្យអ្នកធ្វើដំណើរចាប់អារម្មណ៍ និងសម្តែងការហួសចិត្តចំ​ពោះសកម្មភាពមួយនេះ។

ក្រោយពីទទួលបានដំណឹងនេះ លោកឧត្តមសេនីយ៍ទោ​ សាត​ គឹមសាន​ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់​ដំបង​ បានដាក់បទ​បញ្ជាដល់សមត្ថកិច្ចនគរបាលស្រុកមោងឫស្សី ដែល​មានលោកវរសេនីយ៍ឯក​ ស​ គឹមឡុង​ ជាអធិ​ការនគរបាលស្រុក​ ធ្វើការស្រាវជ្រាវជាប​ន្ទាន់។

បន្ទាប់ពីធ្វើការស្រាវជ្រាវ នៅរសៀលថ្ងៃទី២៧ ខែ​ឧសភា ​ឆ្នាំ​២០២១​នេះ សមត្ថ​កិច្ចនគរបាលស្រុកមោងឫស្សី បានស្វែងរកឃើញសាមីខ្លួនដែលជាក្មេងស្រី​ មានអាយុទើប​តែ​១៥ឆ្នាំ​ រស់នៅស្រុកមោងឫស្សី​ ជាអ្នកជិះម៉ូតូជ្រេពេញផ្លូវពីថ្ងៃមុន។ ក្រោយពីបានទទួលស្គាល់នូវកំហុសឆ្គង​ សមត្ថកិច្ចនគរបាលបានធ្វើការអប់រំណែនាំ​ឱ្យបញ្ឈប់សកម្មភាពបែបនេះទៀត​ និងបានប្រគល់ជូនអាណាព្យាបាលអប់រំនៅមូល​ដ្ឋានបន្តទៀត៕

ប្រភព៖ ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង

Share.