ករណីទំនាស់ហែកហួរគ្នាទៅវិញទៅមករបស់ YouTuber ល្បីឈ្មោះលោក Bro KH និង កញ្ញា អាជីង បានឈានដល់ការបញ្ចប់ទំនាស់និងសម្រុះសម្រួលគ្នាហើយ ដោយភាគីខាងប្រុស លោក Bro KH បានចេញមកធ្វើការ Live FB សុំទោស ជាសាធារណៈនិងទទួលស្គាល់កំហុស។
សូមចុចអាន៖ Pao Ploy តារាចម្រៀង Original ប្រតិកម្មចំពោះម្ចាស់សណ្ឋាគារបង្កប់កាមេរ៉ាក្នុងបន្ទប់គេង!

នារសៀលថ្ងៃទី ២៧ ខែឧសភា នេះ លោក Pao Ploy តារាចម្រៀង Original ដែលធ្លាប់ត្រូវបានគេយល់ច្រឡំថាជាគូស្នេហ៍ថ្មីរបស់អាជីង ( Shu Jin) តែការពិតគឺជាពូរបស់កញ្ញានោះបានចេញមកបង្ហោះសំណេរ ដែលមានអត្ថន័យបង្ហាញពីភាពស្អាតស្អំរបស់ក្មួយស្រីខ្លួនក្រោយអ្នកទាំងពីរ (Bro KH, អាជីង) បានសម្រុះសម្រួលគ្នាហើយ។
«យុត្តិធម៌ត្រូវតែមានចំពោះមនុស្សស្រី! នេះជាលិខិតបញ្ជាក់ភាពស្អាតស្អំរបស់ក្មួយខ្ញុំអាជីង (Shu Jin) ហើយខ្ញុំសូមផ្ដាំអ្នកដែលជេរប្រមាថឬប្រើអំពើហិង្សាលើមនុស្សស្រីត្រូវគិតក្នុងខួរខ្លួនឯងថា ខ្លួនឯងក៏មានម្ដាយស្រី បងស្រី ប្អូនស្រី និងប្រពន្ធជាស្រីដែរ សូមកុំប្រើអំពើហិង្សាលើមនុស្សស្រី! ដោយក្តីគោរព ពី ប៉ាវ ផ្លយ»។
Status របស់តារាចម្រៀង Original និយមទុកសក់វែងរូបនេះបានធ្វើឡើងនៅក្រោយពេលដែល Bro KH បានធ្វើការ Live សុំទោសចំពោះអាជីងដែលខ្លួនបានប្រើប្រាស់ពាក្យមិនសមរម្យ ដើម្បីបញ្ចប់ជម្លោះរវាងអ្នកទាំងពីរ។
សូមទស្សនាវីដេអូ Live Bro KH សុំទោសខាងក្រោមនេះ៖
នៅក្នុងខ្លឹមសារកំណត់ហេតុផ្សះផ្សាសម្រុះសម្រួល មានអត្ថន័យជារួមគឺ អាជីង បដិសេធថារវាងកញ្ញានិង លោក ហួត ហេង ហៅ Bro KH គ្រាន់តែរាប់អានគ្នាជាលក្ខណៈសង្សាររយៈពេល១ឆ្នាំ៨ខែដើម្បីស្វែងយល់ចិត្តគ្នា មិនមែនជាប្ដីប្រពន្ធដូចភាគីខាងប្រុសបានលើកឡើងនោះទេ។ ក្នុងលិខិតនោះកញ្ញា ហុក សុខឃីម ក៏បានលើកឡើងដែរថាទំនាក់ទំនងអ្នកទាំងពីរបានបញ្ចប់និងចែកផ្លូវគ្នាជិតពីរខែមកហើយ តែភាគី Bro KH បានធ្វើការបង្ហោះក្នុងបណ្ដាញសង្គមចោទប្រកាន់មកលើកញ្ញា ដែលមិនមែនជាការពិតនោះទេ។ ម្យ៉ាងទៀតក្នុងលិខិតនោះក៏តម្រូវឱ្យ Bro KH ធ្វើការ Live សុំទោសជាសាធារណៈដូចមានក្នុងវីដេអូខាងលើស្រាប់។
សូមអានខ្លឹមសារកំណត់ហេតុផ្សះផ្សាសម្រុះសម្រួលទាំងស្រុងខាងក្រោមនេះ៖

