ប្រភពនៅក្នុងប្រតិបត្តិការបានប្រាប់ទីភ្នាក់ងារសារព័ត៌មាន TASS ថា នាវាបរទេសទី១ ឈ្មោះ Azov Concord ដែលជានាវាបរទេសដំបូងគេ ដែលចេញដំណើរពីកំពង់ផែ Mariupol តាមច្រករបៀងមនុស្សធម៌ដែលរៀបចំដោយយោធារុស្ស៊ី កាលពីថ្ងៃទី ១៨ ខែ មិថុនា ប៉ុន្ដែត្រូវពន្យាពេលព្រោះតែរង់ចាំការអនុញ្ញាតពីគយ និង ការទូទាត់សេវាព្រំដែនកំពង់ផែ។
ប្រភពបានឲ្យដឹងថា ការពន្យាពេលត្រូវអូសបន្លាយរហូតដល់ថ្ងៃទី ២០ ខែ មិថុនា សប្ដាហ៍នេះ ដោយនាវាបានចេញដំណើរជាបណ្ដោះអាសន្នទៅកាន់កំពង់ផែ Novorossiysk អមដោយនាវាចម្បាំងរុស្ស៊ី។ ទាក់ទងនឹងការបង់សេវាព្រំដែនប្រភពមិនបានបញ្ជាក់ ឬ ផ្ដល់ពីព័ត៌មានលម្អិតអំពីចំនួនទឹកប្រាក់នៃការទូទាត់នោះឡើយ។
ក្នុងចំណោមនាវាបរទេសចំនួន ៥បន្ថែមទៀតនៅកំពង់ផែ Mariupol នាវាប៊ុលហ្គារី ឈ្មោះ Tsarevna ទំនងជានឹងចេញដំណើរបន្ទាប់ ខណៈការរៀបចំបច្ចេកទេស និង ការងារឯកសារជិតបំពេញរួចរាល់៕