រដ្ឋបាលខេត្តព្រះសីហនុនៅថ្ងៃនេះបានសម្រេចបន្តផ្អាកការលក់គ្រឿងស្រវឹងគ្រប់ប្រភេទ រយៈពេល ១៤ថ្ងៃបន្ថែមទៀត ចាប់ពីថ្ងៃទី២៨ ខែឧសភា ដល់ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២១ នៅក្នុងភូមិសាស្ត្រខេត្តព្រះសីហនុ។

អាជ្ញាធរខេត្តព្រះសីហនុបានណែនាំឲ្យម្ចាស់ភោជនីយដ្ឋា អាហារដ្ឋាននា ហាងកាហ្វេរួមទាំងតូលក់ភេសជ្ជៈគ្រប់ប្រភេទ ត្រូវផ្អាកបម្រើក៏ដូចជាលក់គ្រឿងស្រវឹងគ្រប់ប្រភេទដល់អតិថិជនរបស់ខ្លួនផងដែរនៅក្នុងអំឡុងពេលហាមឃាត់នេះ៕

May be an image of text
Share.