ហានិភ័យ​នៃ​ការ​ចោល​សំរាម​ពាស​វាល​ពាស​កាល​របស់​មនុស្ស​ និង ភព​ផ្សេង​ៗ​គឺ​ជា អ្វី​ដែល​យើង​ចង់​ជៀស​វាង​ឲ្យ​បាន​ច្រើន​តាម​ដែល​អាច​ធ្វើ​ទៅ​បាន​។ ខណៈ​ថ្មី​ៗ​នេះ យាន​រុក​រក​របស់​អង្គការ​​ NASA បាន​រក​ឃើញ​សំរាម​នៅ​លើ​ភព​ព្រះ​អង្គារ ដោយ​វា​ត្រូវ​បាន​គេ​យក​មក​ពិភាក្សា​យ៉ាង​ច្រើន​។​

Twitter របស់​អង្គការ NASA បាន​បង្ហោះសារ​អម​ដោយ​​រូប​ភាព​​ថា «ក្រុម​របស់​​ខ្ញុំ​បាន​ប្រទះ​ឃើញ​អ្វីមួយ​ដែល​នឹក​ស្មាន​មិន​ដល់​៖ វា​ជា​បំណែក​នៃ​ភួយ​កម្ដៅ​ដែល​ពួកគេ​សន្និដ្ឋាន​ថា​ វា​អាច​ជ្រុះ​ចេញ​ពីយានអវកាស​ដែល​ធ្លាប់​ចុះ​ចត​នៅ​ទី​នោះ​កាល​ពី​ឆ្នាំ​ ២០២១​»។

ការ​រក​ឃើញ​របក​គំហើញ​នេះ​ ត្រូវ​​បាន​គេ​លើក​ឡើង​ពី​បញ្ហា​នៃ​កាក​សំណល់​អវកាស​ ដែល​ជា​បញ្ហា​ធ្ងន់​ធ្ងរ​នៅ​ក្នុង​លំហ​អវកាស​ និង ពិភព​លោក​៕

ប្រភព​៖ Greenmatters

Share.