គណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ១៩ នៅថ្ងៃទី២៧ខែឧសភានេះបានក្រើនរំលឹកដល់ប្រជាពលរដ្ឋ ដែលបានចាក់វ៉ាក់សាំងកូវីសែលដូសទី១ (Astra Zeneca) រួចទាំងអស់ ហើយមិនទាន់បានមកចាក់វ៉ាក់សាំងដូសទី២ សូមរួសរាន់ទៅចាក់ ដូសទី២ឱ្យបានគ្រប់គ្នា នៅតាមទីតាំងដែលបានចាក់វ៉ាក់សាំងនេះដូសទី១កន្លងមក តាមពេល វេលាដែលបានកំណត់។

ប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ១៩លោកជំទាវ ឱ វណ្ណឌីន បានក្រើនរំលឹកផងដែរថា ទោះបីជាបុគ្គលម្នាក់ៗបានទទួលវ៉ាក់សាំងកូវីដ-១៩ រួចហើយក្តី ក៏ត្រូវតែបន្តអនុវត្តវិធានការការពារ ដែលបានដាក់ចេញ ដោយសម្តេចតេជោនាយករដ្ឋមន្ត្រី គឺ ៣ការពារ (ពាក់ម៉ាស់ លាងដៃញឹកញាប់ និងរក្សាគម្លាតសុវត្ថិភាពបុគ្គលពីមួយម៉ែត្រកន្លះឡើង) និង ៣កុំ (កុំទៅកន្លែងមានមនុស្សកុះករច្រើន កុំទៅកន្លែងបិទជិតគ្មានខ្យល់ចេញចូលកុំប៉ះពាល់គ្នា កុំចាប់ដៃគ្នា កុំកៀកស្មាគ្នា) ដើម្បីចូលរួមទប់ស្កាត់ការចម្លងវីរុសកូវីដ-១៩ នៅក្នុងសហគមន៍ ក៏ដូចជានៅក្នុងប្រទេសកម្ពុជា៕

Share.